សន្តិសុខសង្គម
បង្កាន់ដៃស្ពានព្រះមុនីវង្សចាស់ដែលតាក់ស៊ីបុក បានជួសជុលរួចហើយ
ភ្នំពេញ ៖ តាមប្រភពពីលោកវរសេនីយ៍ទោ ឯក សារ៉ន អធិការរងនគរបាលខណ្ឌច្បារអំពៅបានឲ្យដឹងថា បង្កាន់ដៃស្ពានព្រះមុនីវង្សចាស់ផដែលត្រូវបាក់ដោយរថយន្តតាក់ស៊ីបុកនោះបានជួសជុលរួចរាល់នាថ្ងៃទី២២ខែមិថុនានេះហើយ។

លោកអធិការរងបន្តថា ករណីរថយន្តតាក់ស៊ីបុកបង្កាន់ដៃស្ពានបាក់អស់៤ផ្ទាំងនេះបានកើតឡើងកាលពីថ្ងៃទី១១ខែមិថុនាបង្កដោយរថយន្តម៉ាកស៊ីណាពណ័សរពាក់ស្លាកលេខ២AS ១៧ ៩៥ ដែលបើកឆ្លងកាត់ស្ពានព្រះមុនីវង្សចាស់ក្នុងបំណងឆ្លងទៅរង្វង់មូលក្បាលថ្នល់ខណ្ឌចំការមនហើយបានបុកបង្កាន់ដៃស្ពានបាក់អស់៤ផ្ទាំង។ ប៉ុន្តែសំណងនៃការខូចខាតនេះមិនទាន់ដឹងចំនួនឡើយ។

បើតាមការអះអាងពីលោក លឹម សុផល ដែលជាជាងដែកបាននិយាយថាតាមការប៉ាន់ស្មានតម្លៃនៃការជួសជុលមិនក្រោម២០០០ដុល្លារនោះទេ។ហើយអ្វីដែលមានការយឺតយ៉ាវព្រោះតែត្រូវផ្សារក្បាច់នៃស្ពាន។

ដោយឡែកអ្នកដំណើរវិញបាននិយាយហួសចិត្តពេលដែលរងយន្តបើកទៅបុកបង្កាន់ដៃស្ពានដោយខ្វះការប្រុងប្រយ័ត្នបន្តិចសោះ៕
ដោយ ៖ នរា



-
សន្តិសុខសង្គម៨ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់