Connect with us

សន្តិសុខសង្គម

វាយប្លន់ជនបរទេសយកគ្រឿងអលង្ការនិងលុយសរុបប្រហែល១០ម៉ឺនដុល្លារ នៅសួនច្បារមាត់ទន្លេ

បានផុស

នៅ

ជនបរទេសជាជនជាតិជប៉ុនម្នាក់ ត្រូវបានជនសង្ស័យមួយក្រុមធ្វើសកម្មភាពវាយប្លន់​យកគ្រឿងអលង្ការ ​និងប្រាក់មួយចំនួនសរុបប្រហែល១០ម៉ឺនដុល្លារ តែត្រូវបានកម្លាំង​សមត្ថកិច្ចចាប់​ខ្លួនបានម្នាក់យកទៅសួរនាំ។

ករណីវាយប្លន់នេះ បានកើតឡើងកាលពីវេលាម៉ោង៣និង៥០នាទីទៀបភ្លឺ ថ្ងៃទី២៣​ ខែ​មិថុនា​ ឆ្នាំ​២០២២ នៅ​ចំណុច​សួន​ច្បារ​មាត់​ទន្លេ​ តាម​បណ្ដោយ​មហាវិថី​ព្រះ​ស៉ី​សុវត្ថិ​ កែង​ផ្លូវ​១៣៦​ សង្កាត់​ផ្សារ​កណ្តាល​ទី​១​ ខណ្ឌ​ដូនពេញ​ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជន​រងគ្រោះ​ជាបុរសជន​ជាតិ​ជប៉ុន​ មិន​ទាន់​ស្គាល់​អត្តសញ្ញាណ មានវ័យជាង៣០ឆ្នាំ​ បាត់បង់​ទ្រព្យសម្បត្តិរួមមាន ខ្សែ​កពេជ្រ​០១ខ្សែ នាឡិកាមួយខ្សែ ចិញ្ចៀន​ពេជ្រ​ ០១​វង់​ និង​លុយ​មួយ​ចំនួន​។ ជនរងគ្រោះប្រាប់ថា ខ្សែកមានតម្លែ​ជិត​០៦ម៉ឺន​ដុល្លារ​ ឯនាឡិកាមាស​ ដាំពេជ្រ​ ម៉ាក​Rolex តម្លៃ​ជាង​០៤ម៉ឺនដុល្លារ​។ 

លោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនៃអធិការដ្ឋានគរបាលខណ្ឌដូនពេញ បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី២៣ ខែមិថុនា នេះថា ពិតជាមានករណីនេះពិតប្រាកដមែន ដែលក្រុមជនសង្ស័យបានធ្វើសកម្មភាពមានគ្នាពីរនាក់ តែត្រូវបានឃាត់ខ្លួនម្នាក់ហើយ និងកំពុងសួរនាំដើម្បីស្រាវជ្រាវរកបក្ខពួកម្នាក់ទៀត។

លោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ បានបន្ថែមថា ចំពោះសម្ភារៈបាត់បង់ គឺបាត់ខ្សែកមួយ​ខ្សែ តែលោកមិនបានបញ្ជាក់លំអិតនៅឡើយទេរឿងតម្លៃ​ ដោយលោកបានបញ្ជាក់ថា រង់ចាំការស្រាវជ្រាវឲ្យលំអិតសិន៕

អត្ថបទ ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ នាទីutes មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ២៥ នាទីutes មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

សន្តិសុខសង្គម២ ម៉ោង មុន

ជនរគ្រោះពីរនាក់ទៀត ក្នុងហេតុការណ៍ឆេះក្លឹបនៅខណ្ឌដង្កោ បានស្លាប់នៅរសៀលនេះ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត ថា សម័យបច្ចេកវិទ្យា អ្នកខ្លះយកទូរសព្ទសំខាន់ជាងគ្រួសារ

Sokha Hotels

ព័ត៌មានពេញនិយម