សន្តិសុខសង្គម
ភ្លៀងធ្លាក់ប៉ុន្មានថ្ងៃជាប់គ្នា ស្រុកមួយចំនួនក្នុងខេត្តបាត់ដំបង ប៉ះពាល់ខូចខាតផ្ទះជាច្រើនខ្នង
ជាច្រើនថ្ងៃកន្លងមកនេះក្នុងភូមិសាស្ត្រខេត្តបាត់ដំបង មានធ្លាក់ភ្លៀងលាយឡំខ្យល់កន្ត្រាក់និងផ្គររន្ទះជាបន្តបន្ទាប់ជាប់ៗគ្នារាល់ថ្ងៃទាំងក្នុងខេត្តនិងតាមបណ្តាស្រុកផ្សេងៗ បង្កឲ្យស្រុកមួយចំនួនរងផលប៉ះពាល់ដល់លំនៅដ្ឋានជាច្រើនខ្នងក្នុងនោះ ក៏មានសត្វគោអ្នកស្រុក១ក្បាលផងត្រូវបានរន្ទះបាញ់ តែមិនទាន់បង្កឲ្យមានមនុស្សណាម្នាក់រងគ្រោះនៅឡើយ។
ស្រុកដែលរងផលប៉ះពាល់ពីគ្រោះធម្មជាតិមកដល់ពេលនេះមាន ២ ស្រុកគឺ ស្រុករុក្ខគីរី កាលពីល្ងាចថ្ងៃទី២០ខែមិថុនាឆ្នាំ២០២២ មានករណីគ្រោះធម្មជាតិមួយបានកើតឡើង បានបំផ្លាញផ្ទះប្រជាពលរដ្ឋចំនួន២០ខ្នង ដោយសារខ្យល់កន្ត្រាក់បោកបក់ខ្លាំងស្របជាមួយទឹកភ្លៀង ដែលបានធ្លាក់យ៉ាងជោគជាំលើភូមិសាស្ត្រស្រុក រុក្ខគីរី ទើបបង្កឲ្យមានផលប៉ះពាល់ដល់លំនៅដ្ឋាន ប្រជាពលរដ្ឋជាច្រើនខ្នងបានរងគ្រោះ។



បើតាមរបាយការណ៍ពីអាជ្ញាធរស្រុកបានបង្ហាញថា ខ្យល់កន្ត្រាក់បានបក់បោកគ្របដណ្តប់ទៅលើឃុំចំនួន ២ក្នុងស្រុករុក្ខគិរី គឺ ឃុំស្តុកប្រវឹក និងឃុំមុខរាហ៍ បណ្តាលឲ្យរបើកដំបូលផ្ទះប្រជាពលរដ្ឋ និងខូចខាតសរុបចំនួន ២០ ខ្នង ដោយមិនបានបង្កឲ្យមានការគ្រោះថ្នាក់ដល់មនុស្សណាម្នាក់នោះឡើយ។
ចំណែកស្រុកមោងឫស្សី លំនៅឋានប្រជាពលរដ្ឋចំនួន ១៦ ខ្នង ត្រូវបានខ្យល់កន្ត្រាក់វាយបំផ្លាញស្ទើរទាំងស្រុងព្រមទាំងមាន រន្ទះបាញ់សម្លាប់សត្វគោ១ក្បាលផងខណ:មេឃកំពុងភ្លៀងធ្លាក់ខ្លាំងកាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២១ខែមិ ថុនា ឆ្នាំ២០២២ ។
ដោយខ្យល់កន្ត្រាក់បានបោកបក់ទៅលើឃុំចំនួន២ ក្នុងស្រុកមោងឫស្សី រួមមាន ឃុំព្រៃស្វាយ ខូចខាតផ្ទះចំនួន១០ខ្នង ក្នុងនោះក៏មានសាលារៀន១ខ្នងផង និង ឃុំគារ ខូចខាតផ្ទះចំនួន៦ខ្នងស្ទើរទាំងស្រុង ក្នុងនោះក៏មានសត្វគោ១ក្បាល ងាប់ដោយសារន្ទះបាញ់ផងដែរ។
មន្ត្រីជំនាញប្រាប់ថា រហូតដល់ថ្ងៃនេះខេត្តបាត់ដំបង អាចបន្តធ្លាក់ភ្លៀងទៀតខណះអាជ្ញាធរមូលដ្ឋានតាមស្រុកបានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នចំពោះកូនតូចៗ ក៏ដូចជាអាណាព្យាបាលផង ពេលដែលមានភ្លៀងធ្លាក់ហើយលាយឡំខ្យល់កន្ត្រាក់បោកបក់ខ្លាំងរួមនិងមានផ្គររន្ទះផង ត្រូវចូលក្នុងផ្ទះដោយមិនឲ្យប៉ះពាល់ជាតិដែកឡើយជៀសវាងគ្រោះថ្នាក់ដោយយថាហេតុ តាមរយះគ្រោះធម្មជាតិខាងលើនេះ៕
អត្ថបទ៖ សៅ សារិទ្ធ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
សន្តិសុខសង្គម២៣ ម៉ោង ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ