សន្តិសុខសង្គម
សម្លាប់គូស្នេហ៍រួចដេកឱបសពរហូតជះក្លិនទៅក្រៅទើបបែកការដល់សមត្ថកិច្ច
បុរសម្នាក់ដែលគេដឹងថាមានប្រពន្ធរួចទៅហើយ តែលួចបង្កាត់ភ្លើងស្នេហ៍ជាមួយអ្នកសាឡន ហើយដោយសារភ្លើងប្រចណ្ឌក៏រឹតកសម្លាប់នារីជាសង្សា និងដេកឱបសពក្នុងបន្ទប់ជួលរហូតជះក្លិនស្អុយទៅខាងក្រៅទើបបែកការដល់អ្នកជិតខាងរាយការណ៍ប្រាប់សមត្ថកិច្ច។
ករណីនេះបានបង្កការភ្ញាក់ផ្អើលកាលវេលាម៉ោង១៩និង៣០នាទី ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្ដសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថា ការបែកធ្លាយករណីឃាតកម្មនេះបន្ទាប់ពីប្រជាពលរដ្ឋរស់នៅក្បែរទីតាំងខាងលើបានរាយការណ៍ថា មានក្លិនស្អុយចេញពីបន្ទប់ជួលកើតហេតុ ទើបកម្លាំងសមត្ថកិច្ចចុះទៅដល់ទីតាំងបន្ទប់ជួល និងទម្លុះទ្វារបន្ទប់ចូលពិនិត្យ(បន្ទប់ចាក់សោរពីក្រៅ) ក៏ប្រទះឃើញសាកសពនារីរងគ្រោះគ្របភួយ និងជនសង្ស័យដេកក្បែរសាកសពតែម្ដង។

សមត្ថកិច្ចបានបញ្ជាក់ថា នារីរងគ្រោះមានឈ្មោះ ផា រដ្ឋា ភេទស្រី អាយុ២៦ឆ្នាំ មុខរបរអ្នកសាឡន មានស្រុកកំណើតនៅភូមិទ័ពជ័យ ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្ដសៀមរាប។ ចំណែកជនសង្ស័យឈ្មោះ សេង គឹមហួរ ភេទប្រុស អាយុ២៧ឆ្នាំ ស្រុកកំណើត នៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្ដសៀមរាប ទីលំនៅបច្ចុប្បន្ន ភូមិរលួសកើត ឃុំរលួស ស្រុកប្រាសាទបាគង ខេត្ដសៀមរាប (ត្រូវជាសង្សារជនរងគ្រោះ)។

តាមចម្លើយសារភាពរបស់ជនសង្ស័យបានប្រាប់ថា ខ្លួនពិតជាបានសម្លាប់ជនរងគ្រោះពិតប្រាកដមែន ដោយបានយកខ្សែរីដូវាំងនន រឹតក ជនរងគ្រោះបណ្ដាលឱ្យស្លាប់ដោយសារភ្លើងប្រចណ្ឌ។ តាមការធ្វើកោសល្យវិច័យរបស់សមត្ថកិច្ចជំនាញបានបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារការរឹតក (នៅលើកជនរងគ្រោះមានស្នាម)។
ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន យកទៅអធិការនគរបាលក្រុងសៀមរាប ដើម្បីសួរនាំបន្ត និងអនុវត្តតាមនិតិវិធីច្បាប់។ ដោយឡែកសពជនរងគ្រោះត្រូវបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖ សុខុម


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ