សន្តិសុខសង្គម
សមត្ថកិច្ចដកហូតកាំភ្លើងពិត និងកែច្នៃជាង ៤០ ដើមក្រោយករណីផ្ទុះអាវុធបណ្ដាលឱ្យអធិការរងនគរបាលក្រុងព្រះសីហនុរងរបួស
សមត្ថកិច្ចខេត្តព្រះសីហនុ កាលពីពេលថ្មីៗនេះ បានបើកប្រតិបត្តិការចុះស្រាវជ្រាវ និងបង្ក្រាប ការប្រើប្រាស់ និងជួញដូរអាវុធខុសច្បាប់ដល់ឬសគល់ ដោយបានឃាត់ខ្លួន ជនសង្ស័យ ចំនួន ៦ នាក់ មានជនជាតិវៀតណាម និងខ្មែរ ព្រមទាំងរឹបអូសអាវុធពិត និងកែច្នៃវែងខ្លី ចំនួន ៤២ ដើម។

ប្រតិបត្តិការនេះបានកើតមានឡើង បន្ទាប់ពីមានករណីផ្ទុះអាវុធគ្រាប់បណ្ដាលឱ្យអធិការរងនគរបាលក្រុងព្រះសីហនុរងរបួសជើងកាលពីព្រលប់ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២២ ស្ថិតនៅសង្កាត់លេខ ៤ ក្រុងព្រះសីហនុ។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឱ្យដឹងនៅថ្ងៃទី ២៥ ខែមិថុនាថា ក្រោយការផ្ទុះអាវុធ សមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យភ្លាមៗ និងស្រាវជ្រាវដល់ឬសគល់ ដោយឈានទៅឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន ៦ នាក់បន្ថែមទៀត ដោយដកហូតអាវុធបាញ់គ្រាប់ពិត ចំនួន ១១ ដើម ក្នុងនោះ អាវុធខ្លី ៩ ដើម និងវែង ២ ដើម សុទ្ធតែជាអាវុធថ្មីស្វ័យប្រវត្តិ។

ចំណែក ៣១ ដើមទៀត មានប្រភេទបាញ់គ្រាប់ជ័រ ធ្វើឱ្យអួលចុក ឬឈឺសាច់ និងបាញ់ឃ្លីដែក បង្កឱ្យមានរបួស្នាមធ្ងន់ធ្ងរ រហូតអាចស្លាប់បាននៅពេលដែលបាញ់កៀកចំកន្លែងសំខាន់ដែលអាវុធទាំងនេះ ដែលច្បាប់ហាមឃាត់។
បំពង់ផ្ទប់សំឡេងចំនួន ១៩ ប្រដាប់កែច្នៃគ្រាប់ជ័រ និងគ្រាប់ពិត ៣៨០ និងសម្ភារជួសជុលអាវុធក៏ត្រូវបានសមត្ថកិច្ចរកឃើញ និងរឹបអូស។
លោក ជួន ណារិន្ទឱ្យដឹងថា ជនទាំង ៦ នាក់ មានខ្សែបណ្ដាញស៊ីសង្វាក់គ្នា មានម្នាក់ជាអ្នកចែកចាយ និងកែច្នៃគ្រាប់ជ័រ និងកែច្នៃបាញ់គ្រាប់ពិត ៣៨០ ហើយម្នាក់ទៀត មានសម្ភារសម្រាប់ជួសជុល និងកែច្នៃកាំភ្លើង។

ជនសង្ស័យទាំង ៦ នាក់ ទី១ ឈ្មោះ HUYNH MINH NHAT ភេទប្រុស អាយុ ៣០ ឆ្នាំ ជនជាតិវៀតណាម (ជនដៃដល់) ទី២ ឈ្មោះ BUI QUYNG THIEN ភេទស្រី អាយុ២៤ ឆ្នាំ ជនជាតិវៀតណាម (ប្រពន្ធជនដៃដល់)
ទី ៣ ឈ្មោះ DINH THANH XUYEN អាយុ ២៥ ឆ្នាំ ជនជាតិវៀតណាម
ទី៤ ឈ្មោះ ប៊ុន រតនា ភេទប្រុស ជនជាតិខ្មែរ (អ្នកជួញដូរអាវុធ)
ទី៥ ឈ្មោះ យិន ថារ៉ា ភេទប្រុស អាយុ ២៩ ឆ្នាំ ជនជាតិខ្មែរ (អ្នកជួញដូរអាវុធ)
និងទី៦ ឈ្មោះ ឈុន ទិត្យបូរ៉ា អាយុ ៣៥ ឆ្នាំ ជនជាតិខ្មែរ (អ្នកជួញដូរអាវុធ)។
កាលពីវេលាម៉ោង ១១ យប់ថ្ងៃទី ១៥ ខែមិថុនា មានអ្នករត់តាក់ស៊ីម្នាក់ ឈ្មោះ គឹម ភារុណ អាយុ៣៧ឆ្នាំ បានប្ដឹងសមត្ថកិច្ចថា មានជនជាតិវៀតណាមមួយក្រុមមានគ្នា០៥នាក់ (ស្រី០២នាក់) បានជួលរថយន្តតាក់ស៊ីរបស់គាត់ជិះពីរាជធានីភ្នំពេញ មកដល់ខេត្តព្រះសីហនុ ស្ថិតនៅភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ មិនចង់ឲ្យលុយ ក៏ដកអាវុធខ្លីគំរាមរកបាញ់គាត់។
ក្រោយពីទទួលបានព័ត៌មានរួចកម្លាំងល្បាតបានចុះទៅធ្វើការសាកសួរ ក្នុងពេលនោះមានបុរសម្នាក់ស្ពាយកាបូបពណ៌ខ្មៅ មិនព្រមសហការចង់រត់គេចខ្លួន ភ្លាមនោះកម្លាំងជំនាញបានផ្ទុះអាវុធ០១គ្រាប់ឡើងលើ ដើម្បីបញ្ឈប់ធ្វើការត្រួតពិនិត្យ។ បុរសនោះក៏បានបើកកាបូបស្ពាយដកអាវុធ ត្រូវបានកម្លាំងចាប់ដៃទើបធ្វើឲ្យផ្ទុះ០១គ្រាប់ ចំក្រោមកំភួនជើងខាងស្តាំអធិការរនគរបាលក្រុងព្រះសីហនុតែម្ដង៕

-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?