សន្តិសុខសង្គម
ចាប់ខ្លួនជំនួយការឧកញ៉ាម្នាក់ បញ្ជូនទៅតុលាការពាក់ព័ន្ធនឹងលុយជាង២១ម៉ឺនដុល្លារ
ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ នេះ កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជំនួយការផ្ទាល់ឧកញ៉ាម្នាក់ បញ្ជូនទៅតុលាការពាក់ពន្ធពីបទរំលោភលើទំនុកចិត្ត និង ឆបោក លើទឹកប្រាក់ប្រមាណជាង២១ ម៉ឺនដុល្លារអាមេរិក។ ជំនួយការឧកញ៉ារូបនោះឈ្មោះ យឹង សារ៉ាត់ ភេទប្រុស អាយុ៣៨ ឆ្នាំ មានទីលំនៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុង.ខេត្តសៀមរាប។
ទាក់ទិននឹងការឃាត់ខ្លួនជំនួយការឧកញ៉ាបញ្ជូនទៅតុលាការនោះ ត្រូវបានសមត្ថកិច្ចបង្ហើបឲ្យដឹងថា នៅក្នុងអំឡុងឆ្នាំ២០២១ ដើមបណ្តឹងបានបើកក្រុម ហ៊ុនមួយ ដោយតម្រូវឲ្យឈ្មោះ យឹង សារ៉ាត់ ដែលជាជំនួយការឧកញ៉ា ប្រកាសជ្រើសរើសបុគ្គលិកជាច្រើននាក់ ដើម្បីឲ្យចូលបម្រើការងារ តាមផ្នែក តាមជំនាញ ដែលក្រុមហ៊ុនត្រូវការ។ បន្ទាប់ឈ្មោះ យឹង សារ៉ាត ក៏បានជ្រើសបុគ្គលិកបានមួយចំនួនឲ្យចូលធ្វើការងារពិតប្រាកដ និង បើកប្រាក់ខែតាមការកំណត់។ ប៉ុន្តែក្រោយមកក្រុមហ៊ុនបានរកឃើញ ការដឹកនាំ និងការគ្រប់ គ្រង ចាត់ចែង លើបុគ្គលិក ដោយមានភាពអនាធិបតេយ្យរបស់ឈ្មោះ យឹង សារ៉ាត់ ធ្វើរបាយការណ៍មិនត្រឹមត្រូវ ភូតកុហកក្រុមហ៊ុន ពិសេសមានបុគ្គលិក (ខ្មោច) ដូចជាតៃកុឡាន ព្រូឡាន ឈ្មោះខ្លះឈប់ ខ្លះមិនចូលធ្វើការ នៅតែបើកប្រាក់ខែពីក្រុមហ៊ុន ដែលក្រុមហ៊ុនត្រូវបានចំណាយប្រាក់រាប់ពាន់ដុល្លារក្នុងមួយខែ ឲ្យទៅឈ្មោះ យឹង សារ៉ាត់ សម្រាប់បើកឲ្យបុគ្គលិកនោះ ។

ទីបំផុតនៅពេលគណនេយ្យក្រុមហ៊ុនបិទបញ្ជីចំណូលចំណាយប្រចាំខែ ដើម្បីរាយការជូនឧកញ៉ាម្ចាស់ក្រុមហ៊ុន ទើបដឹងពីការ បាត់បង់ថវិកានោះ លុះពេលស្រាវជ្រាវទៅក៏ធ្លាក់លើជំនួយការឧកញ៉ា ជាអ្នកកិបកេង និង ធ្វើឲ្យបាត់បង់ប្រាក់ តាមរូបភាពជ្រើសរើសបុគ្គលិក ខ្មោច ដែលម្ចាស់ក្រុមហ៊ុនទុកចិត្តជំនួយការ មិនបានតាមដានឲ្យដិតដល់ ។ តែបើតាមចម្លើយជនសង្ស័យថា ការចោទប្រកាន់នេះមិនពិតទេ ខ្លួនត្រូវបានឧកញ៉ា ចាត់តាំងឲ្យធ្វើជានាយកប្រតិបត្តិក្រុមហ៊ុន ការជ្រើសរើស និងគ្រប់គ្រងបុគ្គលិកមុនចូលបម្រើការងារ គឺសុទ្ធតែឆ្លងកាត់ការសម្ភាសន៍ជាមួយក្រុមប្រឹក្សាភិបាល និងធនធានមនុស្សរបស់ក្រុមហ៊ុន រួចបញ្ជូនទៅឧកញ៉ាថៅកែក្រុមហ៊ុនពិនិត្យសម្រេច ដើម្បីមានឈ្មោះសម្រា ប់បើកប្រាក់ខែ មិនធ្វើអ្វីតាមចិត្តទេ។
តែយ៉ាងណាក្តីសំណុំរឿងនេះបាន និងកំពុងស្ថិតនៅដំណាក់កាលស្ថាប័នអយ្យការបើកការស៊ើបសួរ ដើម្បីរកបទល្មើស និងចោទប្រកាន់ជាផ្លូវការចាត់ រួចចាត់បញ្ជូនទៅខាងចៅសម្រេចឃុំខ្លួនជនសង្ស័យ៕
ដោយ ៖ មករា


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ