សន្តិសុខសង្គម
ក្នុងខែមិថុនា ផ្ទុះឃាតកម្មគូស្នេហ៍ ២ ករណី បណ្តាលឲ្យជនរងគ្រោះស្លាប់ ២ នាក់
ក្នុងខែមិថុនានេះ មានសំណុំរឿងឃាតកម្មពីរករណីកើតឡើងផ្សេងគ្នាដោយសារភ្លើងប្រចណ្ឌ បង្កឲ្យមានការភ្ញាក់ផ្អើលនិងការចាប់អារម្មណ៍ពីសំណាក់ប្រជាពលរដ្ឋ។
ករណីទីមួយកើតឡើងបុរសម្នាក់ដែលប្រភពបញ្ជាក់ថាជាមន្ដ្រីយោធា បានយកកាំភ្លើងបាញ់ប្រហារប្រពន្ធ បណ្ដាលឲ្យស្លាប់ភ្លាមៗក្នុងថ្លុកឈាម។
ឃាតកម្មនេះកើតឡើងនៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២នេះ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ខ្មាន់កាំភ្លើងត្រូវបានគេស្គាល់មានឈ្មោះ ជា អូន ខណៈជនរងគ្រោះជាប្រពន្ធឈ្មោះ នូ សុខនីតា។
បើតាមប្រភពបានបញ្ជាក់ថា ប្តីប្រពន្ធវ័យក្មេងទាំងពីរបានលែងលះបាន ៣ ខែ តែមិនទាន់ដាច់ស្រេច។ នៅថ្ងៃកើតហេតុ អតីតប្តីបានទៅផ្ទះរបស់ប្រពន្ធ ហើយក៏បានកើតជាទំនាស់ពាក្យសម្តីឈ្លោះប្រកែកគ្នាខ្លាំង ដោយសារប្រចណ្ឌរឿងអតីតប្រពន្ធមានសាហាយស្មន់ ដែលនាំឱ្យលែងលះ។
មុនឈានទៅសម្លាប់ភរិយា អ្វីគួរឲ្យសង្វេគបុរសជាប្តីបានថតវីដេអូប្រពន្ធនិងកូននៅក្នុងបន្ទប់ទាំងទឹកមុខភិតភ័យ ខណៈប្រពន្ធបានត្រឹមអោបកូនដែលមានអាយុមិនដល់ពីរឆ្នាំផងនោះ។
បើតាមសេចក្តីរាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា ក្រោយបាញ់សម្លាប់ប្រពន្ធរបស់ខ្លួន ជនសង្ស័យមានបំណងបាញ់សម្លាប់ខ្លួនឯងប៉ុន្តែគ្រាប់មិនផ្ទុះ។ ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅឃាត់ខ្លួនបុរសជាប្តីដើម្បីសាកសួរនិងបន្តនីតិវិធី។
ដោយឡែកករណីឃាតកម្មទីពីរដែលទើបកើតឡើងប៉ុន្មានថ្ងៃមុននេះ គឺបុរសម្នាក់ដែលគេដឹងថាមានប្រពន្ធរួចទៅហើយ បានទៅលួចបង្កាត់ភ្លើងស្នេហ៍ជាមួយស្រ្តីជាអ្នកសាឡន ហើយដោយសារភ្លើងប្រចណ្ឌក៏រឹតកសម្លាប់នារីជាសង្សារ និងដេកឱបសពក្នុងបន្ទប់ជួល រហូតជះក្លិនស្អុយទៅខាងក្រៅទើបបែកការដល់អ្នកជិតខាងរាយការណ៍ប្រាប់សមត្ថកិច្ច។
ករណីនេះបានបង្កការភ្ញាក់ផ្អើលកាលវេលាម៉ោង១៩និង៣០នាទី ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្ដសៀមរាប។
ការបែកធ្លាយករណីឃាតកម្មនេះ បន្ទាប់ពីប្រជាពលរដ្ឋរស់នៅក្បែរទីតាំងកើតហេតុបានរាយការណ៍ថា មានក្លិនស្អុយចេញពីបន្ទប់ជួលកើតហេតុ ទើបកម្លាំងសមត្ថកិច្ចចុះទៅដល់ទីតាំងបន្ទប់ជួល និងទម្លុះទ្វារបន្ទប់ចូលពិនិត្យ (បន្ទប់ចាក់សោរពីក្រៅ) ក៏ប្រទះឃើញសាកសពនារីរងគ្រោះគ្របភួយ និងជនសង្ស័យដេកក្បែរសាកសពតែម្ដង។
សមត្ថកិច្ចបានបញ្ជាក់ថា នារីរងគ្រោះមានឈ្មោះ ផា រដ្ឋា ភេទស្រី អាយុ២៦ឆ្នាំ មុខរបរអ្នកសាឡន មានស្រុកកំណើតនៅភូមិទ័ពជ័យ ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្ដសៀមរាប។ ចំណែកជនសង្ស័យឈ្មោះ សេង គឹមហួរ ភេទប្រុស អាយុ២៧ឆ្នាំ ស្រុកកំណើត នៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្ដសៀមរាប ទីលំនៅបច្ចុប្បន្ន ភូមិរលួសកើត ឃុំរលួស ស្រុកប្រាសាទបាគង ខេត្ដសៀមរាប (ត្រូវជាសង្សារជនរងគ្រោះ)។
តាមចម្លើយសារភាពរបស់ជនសង្ស័យបានប្រាប់ថា ខ្លួនពិតជាបានសម្លាប់ជនរងគ្រោះពិតប្រាកដមែន ដោយបានយកខ្សែរីដូវាំងនន រឹតក ជនរងគ្រោះបណ្ដាលឱ្យស្លាប់ដោយសារភ្លើងប្រចណ្ឌ៕
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់