សន្តិសុខសង្គម
ស្នងការខេត្តកោះកុង បញ្ជាឲ្យអធិការក្រុងខេមរភូមិន្ទ ពិនិត្យបង្រ្កាបទីតាំងចាក់បាល់អនឡាញ ១កន្លែង
លោកស្នងការនគរបាលខេត្តកោះកុង បានបញ្ជាឲ្យអធិការនគរបាលក្រុងខេមរភូមិន្ទ និងមេប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្មាច់មានជ័យ ចុះពិនិត្យ និងតាមដានបង្រ្កាបទីតាំងល្បែងស៊ីសងចាក់បាល់អនឡាញ ១កន្លែង នៅម្តុំរង្វង់មូលលោកយាយរែកផ្លែឈើ។

ការដាក់បទបញ្ជាបែបនេះ របស់លោកស្នងការនគបាលខេត្តកោះកុង ធ្វើឡើងក្រោយមានព័ត៌មានរាយការណ៍ពីប្រជាពលរដ្ឋបារម្ភ ធ្វើឲ្យប៉ះពាល់ដល់គោលនបាយោបាយភូមិឃុំ-សង្កាត់សុវត្ថិភាព របស់រាជរដ្ឋាភិបាល ចំពោះអ្នកមានអំណាចលួចបើកទីតាំងលេងល្បែងស៊ីសងចាក់បាល់ តាមអនឡាញគ្មានច្បាប់ស្ថិតនៅក្នុងភូមិ ២ សង្កាត់ស្មាច់មានជ័យ។

លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង ទទួលយករាល់ព័ត៌មានដែលកើតមានទីតាំងលេងល្បែងស៊ីសងតាមអនឡាញខាងលើ ហើយប្រសិនបើជារឿងពិតប្រាកដមែននោះ លោកក៏បញ្ជាឲ្យលោក យស់ ចាន់វិចិត្រ អធិការនគរបាលក្រុងខេមរភូមិន្ទ និងលោក សាង ហ៊ី មេប៉ុស្តិ៍នគរបាលសង្កាត់ស្មាច់មានជ័យ សហការជាមួយអាជ្ញាធររដ្ឋបាលមូលដ្ឋាន ចុះបង្រ្កាបជាបន្ទាន់។

លោកស្នងការនគរបាលខេត្តកោះកុង អរគុណចំពោះព័ត៌មានដែលរាយការណ៍ ដោយអ្នកសារព័ត៌មាន និងប្រជាពលរដ្ឋ ជុំវិញករណីបង្កើតទីតាំងលេងល្បែងស៊ីសងខុសច្បាប់ ដែលផ្ទុយនឹងគោលនយោបាយភូមិឃុំ-សង្កាត់មានសុវត្ថិភាព ដោយអាចបង្កឲ្យកើតមានអំពើបទល្មើសផ្សេងៗ។

ទាក់ទិននឹងបញ្ហានេះ លោកស្នងការនគរបាលខេត្ត កន្លងទៅបានដាក់វិធានការយ៉ាងម៉ឺងម៉ាត់ជាច្រើន ដល់គ្រប់អធិការនគរបាលក្រុង-ស្រុក ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ ចាំបាច់ទប់ស្កាត់បង្រ្កាបរាល់សកម្មភាពលួចលេងល្បែងស៊ីសងខុសច្បាប់ទាំងឡាយ នៅក្នុងមូលដ្ឋាន។

លោក ឈេង សុវណ្ណដា អភិបាលក្រុងខេមរភូមិន្ទ អះអាងថា ក្នុងនាម័យគណៈបញ្ជាការអង្គភាព លោករង់ចាំបទបញ្ជាពីថ្នាក់ដឹកនាំខេត្ត មុននឹងបង្រ្កាបទីតាំងល្បែងស៊ីសងអនឡាយខាងលើ។ ត្រង់ថា មានអ្នកអំណាច មានលុយ លួចបើកអាជីវកម្មល្បែងចាក់បាល់ខុសច្បាប់មិនដឹងថាពិតប្រាកដកម្រិតយ៉ាងណានោះទេ។ ឥឡូវលោកកំពុងធ្វើការលោកអធិការនគរបាលក្រុងខេមរភូមិន្ទ ពិនិត្យស្រាវជ្រាវជាមុនសិន។

ភ្នាក់ងារកម្ពុជាថ្មីប្រចាំខេត្តកោះកុង បានទាក់ទងទៅលោក យស់ ចាន់វិចិត្រ អធិការនគរបាលក្រុងខេមរភូមិន្ទ ដើម្បីបំភ្លឺព័ត៌មាននេះ។ ប៉ុន្តែលោកនិយាយថា លោកមិនទាន់ដឹងព័ត៌មាននេះនៅឡើយទេ។ ព័ត៌មានវិវត្តន៍ថ្មីយ៉ាងណា លោកនឹងផ្តល់ព័ត៌មានតបមកអ្នកសារព័ត៌មានវិញ។ ក្រុមប្រជាពលរដ្ឋ សុំមិនបញ្ចេញអត្តសញ្ញាណ បានឲ្យដឹងថា ទីកន្លែងល្បែងចាក់បាល់តាមអនឡាញនេះ កើតមកយូរឆ្នាំហើយដែរ។ ប៉ុន្តែពុំឃើញមានអាជ្ញាធរសមត្ថកិច្ចណាមួយ ចុះបង្រ្កាបនោះឡើយ៕
អត្តបទ៖ សិរីវឌ្ឍនៈ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ