សន្តិសុខសង្គម
នារីបុគ្គលិកខារ៉ាអូខេចងកសម្លាប់ខ្លួនមិនទាន់ដឹងមូលហេតុ
ហេតុការណ៍នេះបង្ករឱ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង ១៩ និង៤០នាទីល្ងាច ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចផ្ទះជួល ភូមិកំពង់សំណាញ់១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានប្រាប់ឱ្យដឹងថា ជនរងគ្រោះឈ្មោះ ព្រុំ រ៉ា ហៅ យ៉ា អាយុ២៩ឆ្នាំ មុខរបរបុគ្គលិកខារ៉ាអូខេស្នាក់នៅ ភូមិកំពង់សំណាញ់១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
សាក្សីរស់នៅជិតកន្លែងកើតហេតុឱ្យដឹងថា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ១៩៖០០ ខ្លួនមានការសង្ស័យមិនឃើញជនរងគ្រោះចេញទៅធ្វើការដូចរាល់ម្តង ក៏បានដើរចេញពីបន្ទប់សំដៅទៅរកបន្ទប់ជនរងគ្រោះ ដោយគិតក្នុងចិត្តថាកូនហ្នឹងបើឈឺល្មមៗដើរចេញទៅធ្វើការហើយនេះប្រហែលឈឺធ្ងន់ហើយមើលទៅទើបមិនឃើញចេញពីបន្ទប់សោះ ក៏លូកដៃទៅប៉ះទ្វារបន្ទប់ដោយពុំបានដាក់គន្លឹះពីខាងក្នុងទេ ក៏ក្រឡេកមើលទៅខាងកន្លែងដេក មិនឃើញជនរងគ្រោះ ហើយក៏រុញទ្វារឱ្យបើកធំ ស្រាប់តែឃើញជនរងគ្រោះចងក និងក្រម៉ា ជាប់និងស្នួលវាំងនន ធ្វើអំពីដែកអ៊ីណុក ហើយក៏បានស្រែកយ៉ាងខ្លាំងហៅឱ្យគេជួយ តែជនរងគ្រោះបានស្លាប់ទៅហើយ៕
អត្ថបទ៖ ឆៃ យ៉ា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ