Connect with us

សន្តិសុខសង្គម

ជនសង្ស័យប្រុស-ស្រី ៥ នាក់ ត្រូវអាវុធហត្ថក្រុងបានលុង ឃាត់ខ្លួនពាក់ព័ន្ធករណីគ្រឿងញៀន

បានផុស

នៅ

កម្លាំងកងរាជអាវុធហត្ថក្រុងបានលុង បានបង្ក្រាបជនសង្ស័យប្រុស-ស្រី ៥ នាក់ ពាក់ព័ន្ធករណីចែកចាយជួញដូរ និងប្រើប្រាស់សារធាតុញៀនខុសច្បាប់ នៅវេលាម៉ោង ១៣ ​និង​ ០០​ នាទី កាលពីថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២២ ស្ថិតនៅក្នុង​ភូមិ​ជ័យ ជំនះ សង្កាត់ ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្តរតនគិរី។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យោងតាម​​អាវុធហត្ថ​ក្រុង​បាន​លុង ក៏ឃាត់ខ្លួន​ជនសង្ស័យបាន ​៥​ នាក់ ទី១-​ឈ្មោះ អឿន មនោ​រម្យ ភេទ​ប្រុស អាយុ ៣៣​ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិន​ពិតប្រាកដ មាន​ទីលំនៅ​បច្ចុប្បន្នភូមិ​ជ័យ​ជំនះ សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្តរតនគិរី​, ទី២-​ឈ្មោះ ឡិច សេង​ហ៊ុយ ភេទ​ប្រុស អាយុ​ ៣៥​ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិន​ពិតប្រាកដ មាន​ទីលំនៅ​បច្ចុប្បន្នភូមិ​ជ័យជំនះ សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្តរតនគិរី, ទី៣-​ឈ្មោះ តឹង ទឹម (​ហៅ ធំ​) ​ភេទ​ប្រុស អាយុ​ ៣៣ ​ឆ្នាំ ជនជាតិខ្មែរ មុខរបរមិន​ពិតប្រាកដ មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​ភ្នំ​ស្វាយ សង្កាត់​បឹង​កន្សែង ខេត្តរតនគិរី, ទី៤-​ឈ្មោះ ហេង សៀវ​ត្រា ភេទ​ប្រុស អាយុ ​១៩ ​ឆ្នាំ ជនជាតិខ្មែរ មុខរបរមិន​ពិតប្រាកដ មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​ជ័យជំនះ សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្តរតនគិរី និង​ទី៥-​ឈ្មោះ ប៉ែន ស្រីមុំ ភេទ​ស្រី អាយុ​ ៣២ ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​ភ្នំ​ស្វាយ សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្តរតនគិរី​។

​របាយការណ៍​បាន​បញ្ជាក់ថា ក្រោយ​ឃាត់ខ្លួន​បាន​ដកហូត​វត្ថុតាង ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ២​ កញ្ចប់ (​ធំ​.​តូច​) ទម្ងន់ ៥៤.៤៥​ក្រាម, ទូរ​ស័ព្ទ​ដៃ ៤ ​គ្រឿង, ម៉ូតូ​ ១ ​គ្រឿង, ម៉ាស៊ីន ថ្លឹង​ថ្នាំញៀន ១​ គ្រឿង, អត្តសញ្ញាណប័ណ្ណ ១​សន្លឹក, ប័ណ្ណបើកបរ ១, កាត​វី​ង ១, ​ប្រាក់រៀល​ចំនួន ៥,០០០ រៀល​។

​បច្ចុប្បន្ន ជនសង្ស័យ​ និង​វត្ថុតាង ត្រូវបាន​បញ្ជូន​មកកាន់​ការិយាល័យ​ជំនាញ នៃ​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទ៖ វុ​ទ្ធ​ឦសាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ជីវិតកម្សាន្ដ១ នាទីute មុន

អេង វ៉ាណង ប្រាប់គន្លឹះពង្រឹងផ្លូវចិត្តដល់អ្នកកើតជំងឺមហារីក ខណៈធ្លាប់ឆ្លងកាត់ការព្យាបាលដោយជោគជ័យ

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

ខ្លះៗ​អំពី​រថយន្ត​ដែល​លោក ស៊ី ជីនពីង យក​ពី​ចិន​មក​ជិះ​នៅ​កម្ពុជា

ព័ត៌មានជាតិ១២ នាទីutes មុន

លោក ស សុខា អរគុណអាជ្ញាធរ និងកងកម្លាំង ដែលបានរៀបចំព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែង ដោយជោគជ័យ

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

លក្ខណៈពិសេសនៃយន្តហោះដែលលោក ស៊ី ជិះមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅ កម្ពុជា

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​ខេត្ត Phuket របស់​ថៃ​រងការ​វាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង

Sokha Hotels

ព័ត៌មានពេញនិយម