សន្តិសុខសង្គម
រថយន្តបែនបើកចុះភ្នំដងរ៉ែកដាច់ហ្វ្រាំងក្រឡាប់ជាច្រើនត្រឡប់បណ្ដាលឱ្យតៃកុងស្លាប់នៅនឹងកន្លែង
បុរស់ម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈបើករថយន្ដបែន ដឹកដីចុះមកពីលើភ្នំដងរ៉ែក ដាច់ហ្វាំងក្រឡាប់ជាច្រើនត្រឡប់។
ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង ១១៖៣០នាទីថ្ងៃទី ៣០ ខែមិថុនា ២០២២ ស្ថិតនៅភូមិជើងភ្នំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។

មន្រ្ដីនគរបាលផែនចរសចរណ៍អធិការដ្ឋានស្រុកអន្លង់វែងបានឱ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅផ្លូវជាតិលេខ ៦៧ ចន្លោះបង្គោលលេខ ១៣១ និង ១៣២ នៅភូមិ ជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ បង្កឡើងដោយរថយន្តបែនដឹកដីបើកចុះពីលើភ្នំដាច់ហ្វាង ទៅបុកបង្កានដៃក្រឡាប់ធ្លាក់ចុះក្រោម បណ្ដាលឱ្យបុរសអ្នកបើកបរឈ្មោះ យាន សុជាតិ អាយុ ៣៦ឆ្នាំ រស់នៅភូមិបន្ទាយចាស់ ឃុំស្លរក្រាម ក្រុងសៀមរាប ខេត្តសៀមរាបស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ៕

អត្ថបទ៖ ចាន់ ធី

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់