Connect with us

សន្តិសុខសង្គម

អ្នកលេង TikTok ឈ្មោះ អ៊ូខុង ត្រូវឃុំខ្លួន​នៅពន្ធនាគារបណ្តោះអាសន្ន ពីបទញុះញង់

បានផុស

នៅ

ភ្នំពេញ ៖ លោកស្រី អ៊ុក រ៉េតគន្ធា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី០១ ខែក ក្កដា ឆ្នាំ២០២២ បានចេញដីកាឃុំខ្លួនអ្នកលេងបណ្តាញសង្គមTik Tok ឈ្មោះ ហ៊ៅ អ៊ូខុង ដាក់ពន្ធនាគារ​ជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

 ហ៊ៅ អ៊ូខុង ភេទ ប្រុស អាយុ២៤ ឆ្នាំ រស់នៅភូមិជើងអង ឃុំកណ្តោលជ្រុំ ស្រុកញ្ញាក្រែក ខេត្តត្បូងឃ្មុំ (ជាសមាជិកគណបក្សភ្លើងទៀន) ជាម្ចាស់អាខោនដែលបានបង្ហោះព័ត៌មានក្លែងក្លាយពាក់ព័ន្ធនឹងជំងឺកូវីដ ។

 កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចនគរបាលនាយកដ្ឋានស៊ើបការខាងក្រៅ និងបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋានគរបាលជាតិ បានអនុវត្តតាមដីកាបញ្ជាឲ្យចូលខ្លួន(ស្មើនិងចាប់ខ្លួន)របស់លោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ទៅលើបុគ្គលឈ្មោះ អ៊ូខុង ដែលបានបង្ហោះ​ព័ត៌មាន​ក្លែងក្លាយនៅលើបណ្តាញសង្គម Tik Tok ថា មានអ្នកស្លាប់ ដោយសារជំងឺកូវីដ -១៩ នៅខេត្តកោះកុង ។

ការចាប់ខ្លួនអ្នកលេងបណ្តាញសង្គម Tik Tok ម្នាក់នោះ ត្រូវបានសម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងចេញពីខេត្តបន្ទាយមានជ័យ ក្នុងពិធីទិវាមច្ឆជាតិនៅព្រឹកថ្ងៃ សុក្រ ទី ១ ខែកក្កដា ឆ្នាំ ២០២២  ស្តីពីការចាប់ខ្លួនបុរស ម្នាក់ដែលប្រើប្រាស់ TikTok ឈ្មោះថា « ហ៊ៅ អ៊ូខុង »នោះថា បានផ្សព្វផ្សាយព័ត៌មានក្លែងក្លាយមានករណីស្លាប់ ដោយជំងឺកូវីដ -១៩ នៅខេត្តកោះកុង ។ សម្តេចតេជោ ហ៊ុន សែន ព្រមានថា «ចេញផ្សាយបំផុសមួយ ចាប់ខ្លួនមួយ ដោយគ្មានការលើកលែងឡើយនរណាក៏ ដោយដែលយកបញ្ហាកូវី ដ -១៩ មកលេងសើច គឺនឹងត្រូវចាប់ខ្លួន » ។

 ក្រោយចាប់ខ្លួនបុគ្គលឈ្មោះ អ៊ូខុង ត្រូវបានកម្លាំងសមត្តកិច្ននាំមកកាន់នាយកដ្ឋានស៊ើបការខាងក្រៅ និងបច្ចេកវិទ្យា នៃអគ្គស្ន ងការដ្ឋានគរបាលជាតិ ដើម្បីបន្តនីតិវិធីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់។

លុះដល់រសៀលថ្ងៃ០១ ខែកក្កដា លោក សេង ហៀង ព្រះរាជអា ជ្ញារង នៃអយ្យការអមសាលាដំបូង បានសម្រេច​ធ្វើការចោទប្រកាន់អ្នកលេង Tik Tok ម្នាក់នោះជាផ្លូវការពីបទ.ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់​ធ្ងរដល់សន្តិសុខ​សង្គមពាក់ពន្ធ នឹង ករណីផ្សព្វផ្សាយព័ត៌មានមិនពិតតាមបណ្តាញសង្គម ។

  បន្ទាប់ពីតំណាងអយ្យការបានធ្វើការចោទប្រកាន់ជនសង្ស័យជាផ្លូវការហើយ សំណុំរឿងបានចាត់បញ្ជូនទៅលោកស្រី អ៊ុក រ៉េតគន្ធា ចៅក្រមស៊ើបសួរ បើកការស៊ើបសួរបន្តរហូតដល់ល្ងាចថ្ងៃដដែល លោកស្រីចៅក្រមសម្រេចឃុំខ្លួនជន​សង្ស័យដាក់ពន្ធនាគារតែម្ដង ៕ មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៧ ម៉ោង មុន

មហាជនហួសចិត្តនឹងអ្នកលក់ផលិតផលម្នាក់ ក្រោយដេញពេទ្យឯកទេសរោគស្ត្រីទៅរៀនឡើងវិញ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​តើ​​អ្វីជាលក្ខណៈពិសេស​នៃ​នាវាចម្បាំង​ USS Savannah (LCS 28) ដែល​នឹង​ចូល​ចត​​នៅខេត្តព្រះសីហនុ​​ចាប់​ពីថ្ងៃចន្ទ​​​​​?​

ព័ត៌មានជាតិ៨ ម៉ោង មុន

មនុស្ស​ប្រមាណ២ពាន់នាក់ ចូល​គ្នា​រត់ប្រណាំង​ប្រមូល​ថវិកា​​ជូនអង្គការគ្រួសារថ្មី គាំទ្រការអប់​រំជន​មាន​ពិការភាព

នយោបាយ៩ ម៉ោង មុន

អតីត​សហការី​ទណ្ឌិត ​សម រង្ស៊ី៖ ​ជន​ក្បត់​ជាតិ​បី​ជំនាន់ ​សម រង្ស៊ី​ មិន​ស័ក្តិសម​ជា​ធ្វើ​ជា​អ្នក​ដឹក​នាំ​ប្រទេស​ទេ

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នក​ជំនាញ​យានយន្ត​ NPIC លើក​ទឹក​ចិត្ត​ឱ្យ​នារី​ចូល​សិក្សា​ជំនាញ​មេកានិកយាន​យន្ត​ឱ្យ​បាន​ច្រើន​ថែម​ទៀត ​ខណៈ​កំពុង​មាន​តម្រូវ​ការ​ទីផ្សារ​ខ្ពស់​

Sokha Hotels

ព័ត៌មានពេញនិយម