សន្តិសុខសង្គម
ពិនិត្យមើលជំងឺនៅពេទ្យរួច បុរសម្នាក់សម្រេចចិត្តលោតទឹកសម្លាប់ខ្លួន
បុរសម្នាក់បានមកលោតទឹកលើស្ពានមេគង្គ ចូលទៅក្នុងទឹកបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវ។
ហេតុការណ៍នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ ត្រង់ចំណុចស្គានមេគង្គ ក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។


សមត្ថកិច្ចបានឲ្យដឹងថា បុរសដែលលោតទម្លាក់ចូលក្នុងទឹកពីលើស្ពានមេគង្គ ឈ្មោះ គន់ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅក្បែរខារ៉ាអូខេវិមានមាស ស្ថិតនៅក្នុងភូមិរាជានុកូលសង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។
ស្ត្រីម្នាក់ដែលជាប្រពន្ធបុរសលោតទឹកបានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ ពីរនាក់ប្ដីប្រពន្ធនាំគ្នាទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យ ហើយពេទ្យប្រាប់ថា ប្ដីរបស់នាងមានជំងឺគ្រោះតំរងនោម បើព្យាបាលនឹងត្រូវចំណាយប្រាក់អស់ប្រហែល ៨០ម៉ឺនរៀល។

បន្ទាប់ពីចេញពីមន្ទីរពេទ្យវិញ ក៏នាំគ្នាជិះម៉ូតូឈប់លេងនៅលើស្ពានមេគង្គ ពេលកំពុងឈរក៏ស្រាប់តែប្ដីរបស់នាង លោតពីលើបង្កាន់ដៃស្ពាន ចូលទៅក្នុងទឹកទន្លេមេគង្គតែម្តង។
ភ្លាមនោះប្រជាការពារនៅសង្កាត់ព្រះបាទបានចេញទូកទៅស្វែងរកដែរ ប៉ុន្តែរកពុំឃើញ ដោយបុរសនោះលិចបាត់ទៅក្នុងទឹកទន្លេ។
សូមបញ្ជាក់ថា មកទល់និងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២២នេះ បុរសដែលបានលោតទឹកសម្លាប់ខ្លួននោះ សាច់ញាតិនិងសមត្ថកិច្ចនៅមិនទាន់រកឃើញនៅឡើយទេ៕
អត្ថបទ៖ វុទ្ធឦសាន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ