សន្តិសុខសង្គម
សមត្ថកិច្ចឃាត់ខ្លួនមនុស្ស២នាក់មុខសញ្ញាទាក់ឆ្កែច្រកការុងយកទៅលក់នៅកំពង់ឆ្នាំង
យុវជន២នាក់ជាបងប្អូនត្រូវគេសង្ស័យជាមុខសញ្ញាជិះម៉ូតូទាក់ឆ្កែលក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីបានគប់ឆ្កែប្រជាពលរដ្ឋមួយក្បាលងាប់ច្រកការ៉ុង។
ការបង្ក្រាបករណីខាងលើនេះធ្វើឡើងនៅវេលាម៉ោង ៣៖៣០នាទី ទៀបភ្លឺថ្ងៃទី ០២ ខែកក្កដាឆ្នាំ ២០២២ ចំណុចផ្លូវបំបែកស្ថានីយប្រេងឥន្ធនៈតូតាល់ក្នុងភូមិទី៨ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង។

សមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំងបានឲ្យដឹងថា ក្នុងពេលខាងលើសមត្ថកិច្ចនគរបាលក្រុង និងប៉ុស្តិ៍រដ្ឋបាល បានចេញល្បាតនៅចំណុចផ្លូវជាតិលេខ ៥ ម្តុំផ្លូវបំបែកស្ថានីយប្រេងតូតាល់ ក៏បានប្រទះឃើញជនសង្ស័យ ២នាក់ ជិះម៉ូតូឌុបគ្នា មានស្ពាយការ៉ុងពីក្រោយសមត្ថកិច្ចក៏ជិះតាមពីក្រោយរួចក៏ហៅឲ្យឈប់ដើម្បីសួរនាំ។
ប៉ុន្តែជនសង្ស័យមិនព្រមឈប់ក៏បើកម៉ូតូរត់គេចខ្លួន ពេលនោះសមត្ថកិច្ចក៏បានប្រដេញពីក្រោយហើយឃាត់ខ្លួនបាន ដោយឃើញក្នុងការ៉ុងមានឆ្កែ១ក្បាលនៅងាប់ និងដុំថ្ម ៨ ដុំ។ បុរសជនសង្ស័យទាំងពីរនាក់រួមមាន ១ ឈ្មោះ ឃិ សុខជា អាយុ ៣២ ឆ្នាំ រស់នៅភូមិត្រពាំងអន ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ ឆ្នាំង ទី២ ឈ្មោះ ឃិ សុភាស់ ២០ ឆ្នាំរស់នៅភូមិឃុំជាមួយគ្នា។

សមត្ថកិច្ចបានឲ្យដឹងថា ក្នុងពេលធ្វើសកម្មភាពឈ្មោះ ឃិ សុជា បើកម៉ូតូតិចៗ ចំណែកប្អូនឈ្មោះ ឃិ សុភាស់ កាន់ដុំថ្ម រង់ចាំឆ្កែដេញតាម ទើបគប់ដុំថ្មត្រូវក្បាលឆ្កែបណ្ដាលឱ្យប្រកាច់ទើបឈ្មោះ ឃិ សុភាស់ វាយក្បាលឆ្កែនិងញញួរ រហូតស្លាប់ ទើបចាប់ដាក់ក្នុងការ៉ុងយកមកកាន់ចំណុចផ្សារថ្មី ស្ថិតនៅភូមិទី០៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង។
ជនសង្ស័យទាំង២ ត្រូវបានសមត្ថកិច្ចនាំខ្លួនមកកាន់អធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការនគរបាលខេត្តចាត់ការបន្តតាមនីតិវិធី៕
អត្ថបទៈ ឈៀង ថារិទ្ធ

-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត