សន្តិសុខសង្គម
ឆ្លងចរន្តអគ្គិសនីបំផ្លាញផ្ទះ៣ខ្នងទាំងព្រឹកនៅភូមិដើមចាន់
លំនៅដ្ឋានប្រជាពលរដ្ឋចំនួន៣ខ្នងបានរងការបំផ្លាញដោយអគ្គិភ័យ ខណៈម្ចាស់ផ្ទះបានអះអាងថា បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី។
ហេតុការណ៍នេះបានកើតឡើងនៅផ្ទះលេខ៤៩៥ ម្ចាស់ផ្ទះឈ្មោះ ថោង សុផល ភេទប្រុសអាយុ៤៩ឆ្នាំ មុខរបរជាងភ្លើងស្ថិតក្នុងភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នាវេលាម៉ោង៧និង០០នាទីព្រឹក ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២។

លោកវរសេនីយ៍ទោ ឯក សារ៉ន អធិការរងនគរបាលខណ្ឌច្បារអំពៅ បានឲ្យដឹងថា ក្នុងករណីអគ្គិភ័យនេះ បានផ្តើមចេញពីផ្ទះលោក ថោង សុផល ហើយភ្លាមៗនោះក៏មានរថយន្តពន្លត់អគ្គិភ័យចំនួន៥គ្រឿងចុះទៅដល់ទីតាំងកើតហេតុទើបអគ្គិភ័យបានរលត់ទៅវិញនាម៉ោង៧និង៥៥នាទី និងបង្កឲ្យលំនៅដ្ឋានប្រជាពលរដ្ឋរងការបំផ្លាញអស់៣ខ្នង និងប៉ះពាល់អស់៦ខ្នងផ្ទះ។

គួររំលឹកថា កាលពីថ្ងៃទី២០ ខែមិថុនា កន្លងទៅក៏មានអគ្គិភ័យបំផ្លាញផ្ទះពលរដ្ឋអស់៣៧ខ្នង ដែលកាលណោះ គឺបង្កដោយជនសង្ស័យឈ្មោះ លឹម ភារុណ ភេទប្រុសអាយុ៤២ឆ្នាំ បានដុតផ្ទះខ្លួនឯងចោលហើយឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋក្បែខាងរហូតដល់៣៧ខ្នង។ ចំណែកជនបង្កត្រូវបានចាប់ខ្លួននិងត្រូវបានសាលាដំបូងរាជធានីភ្នំពេញសម្រេចចេញដីការឃុំខ្លួនក្នុងពន្ធនាគារព្រៃសរហើយ៕
អត្ថបទ៖ នរា




-
KPT+២ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ៥ ម៉ោង ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានជាតិ៦ ម៉ោង ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង