សន្តិសុខសង្គម
ចាញ់បាល់ និងជំពាក់លុយគេ ជាដើមចមនាំឱ្យអធិការងខណ្ឌឬស្សីកែវបាញ់សម្លាប់ខ្លួន
ករណីលោក ចន្ថា វ៉ាន់ឌី អធិការរងខណ្ឌឬស្សីកែវបាញ់សម្លាប់ខ្លួន បង្កការភ្ញាក់ផ្អើលនៅរសៀលថ្ងៃទី ៤ ខែកក្កដា ២០២២ នេះ ពេលនេះដឹងការពិតហើយ ដោយសារតូចចិត្តរឿងយកលុយឪពុកម្ដាយក្មេកទៅលេងល្បែងចាក់បាល់ចាញ់ និងជំពាក់ប្រាក់មិត្តភក្ដិ។

សំបុត្របន្សល់ទុក ២ សន្លឹក រកឃើញក្រោយអត្តឃាត បុរសជនរងគ្រោះបានសរសេរសុំទោសឪពុកម្ដាយបង្កើត និងឪពុកម្ដាយក្មេក ចំពោះកំហុសកុហកឪពុកម្ដាយក្មេកថា យកលុយទៅចងការប្រាក់ តែការពិតលុយដែលខ្លួន យកទៅនោះ គឺយកទៅចាក់បាល់ចាញ់អស់ហើយ។
ជនរងគ្រោះក៏សុំការអហោសិកម្មពីអ្នកដែលខ្លួនជំពាក់ប្រាក់ ខណៈឱ្យមិត្តម្នាក់ជួយទាលុយ ២ ៥០០០ ដុល្លារ ពីឈ្មោះ មាស រិទ្ធី ដែលសន្យាយកសាច់ញាតិខ្លួនចូលប៉ូលិស។

សូមជំរាបថា លោក ចន្ថា វ៉ាន់ឌី អធិការរងខណ្ឌឫស្សីកែវ បានបាញ់សម្លាប់ខ្លួននៅលេីផ្ទះរបស់ខ្លួន ស្ថិតក្នុងភូមិក្បាលកោះ ឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល នៅរសៀលថ្ងៃទី ៤ ខែក្កដានេះ។
សមត្ថកិច្ចបានបញ្ជាក់ថា មុនពេលកើតហេតុលោក ចន្ថា វ៉ាន់ឌី អធិការរងខណ្ឌឫស្សីកែវ បានធ្វើដំណើរទៅផ្ទះ រួចក៏ជិះម៉ូតូចេញ បន្តិចក្រោយមកក៏មកប្រាប់ម្តាយថា ភ្លេចកាបូបនៅក្នុងផ្ទះ។ ពេលឡើងទៅយកកាបូប ស្រាប់តែបាញ់សម្លាប់ខ្លួនឯងតែម្ដង៕



-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ