សន្តិសុខសង្គម
មេជាងកាប់ម្ចាស់សំណង់ រងរបួសសុះសាច់ ដោយសារការបញ្ឈប់មិនឲ្យធ្វើបន្ត
បុរសម្នាក់ ដែលជាម្ចាស់សំណង់ ត្រូវបានក្រុមគ្រូពេទ្យជួយសង្គ្រោះ បន្ទាប់ពីត្រូវបានជាងសំណង់របស់ខ្លួនប្រើបុ័ងតោកាប់ជាច្រើនកាំបិតរួចមក។ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចុះឃាត់ខ្លួនភ្លាមៗ កាលពីថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ ២០២២ វេលាម៉ោង ៦ និង ៣០ នាទីល្ងាច នៅចំណុចក្រុមទី ០៨ ភូមិ ជ្រោយម្ទេស ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង បន្ទាប់ពីមានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសរួចមក។

ករណីនេះបង្កដោយជនសង្ស័យឈ្មោះ សេង សារុន ភេទប្រុស អាយុ ៤៧ ឆ្នាំ រស់នៅភូមិជ្រោយម្ទេស ឃុំតាម៉ឺន ស្រុកថ្មគោល បានធ្វើសកម្មភាពយកកាំបិតបុ័ងតោកាប់ទៅលើជនរងគ្រោះឈ្មោះ ចាន់ សារ៉េត ភេទប្រុស អាយុ ៦២ ឆ្នាំ រស់នៅភូមិជ្រោយម្ទេស ឃុំតាម៉ឺន ស្រុកថ្មគោល ជាច្រើនកាំបិត បណ្ដាលឱ្យរងរបួសត្រង់ក្បាល ផ្នែកខាងលើនិងផ្នែកខាងក្រោយ ខ្នងដៃខាងឆ្វេងនិងកំភួនដៃចំហៀងខាងឆ្វេង។

ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួចមកលោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានដឹកនាំកម្លាំងជំនាញធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យខាងលើបាន និងដកហូតវត្ថុតាងមានកាំបិតបុ័ងតោផ្លែដែកដងឈើ ចំនួន១ ដែលជនសង្ស័យ ប្រើប្រាស់ក្នុងអំពើល្មើសនេះរួច នាំមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុក។
លោកវរសេនីយ៍ទោ សេង លុច បានបញ្ជាក់ថា តាមចម្លើសារភាពរបស់ជនសង្ស័យថា មូលហេតុដែលជនសង្ស័យ ប្រើហិង្សាបែបនេះទៅលើជនរងគ្រោះ គឺដោយសារតែកន្លងមកជនរងគ្រោះធ្វើសំណង់បន្ទប់ទឹកនៅផ្ទះរបស់គាត់ ហើយជួលជនសង្ស័យនេះមកធ្វើសំណង់នោះត្បិតជនសង្ស័យនេះជាជាងសំណង់។ ដោយសារតែការធ្វើការងាររបស់ជាងនេះ បាត់ឃើញៗ ហើយ សំណង់ទុកចោលមិនធ្វើឱ្យរួចរាល់ ទើបម្ចាស់សំណង់ជាជនរងគ្រោះបញ្ឈប់ មិនឱ្យជនសង្ស័យធ្វើការងារនេះបន្តទៀត។ ដោយមានកំហឹងបែបនេះហើយទើបនៅថ្ងៃកើតហេតុខាងលើ ជនសង្ស័យបានយកកាំបិតបុ័ងតោ មកកាប់ទៅលើជនរងគ្រោះជាច្រើនកន្លែងបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរតែម្តង។

បច្ចុប្បន្ន សមត្ថកិច្ចបានរៀបចំសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាងមកកាន់ការិយាល័យជំនាញដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់៕
អត្ថបទ៖ សោ និយមរ័ត្ន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ