សន្តិសុខសង្គម
ទណ្ឌិតចំនួន៥៩នាក់ទទួលបានការបន្ធូរបន្ថយទោសពី ៣ ខែដល់ ៩ ខែនៅបន្ទាយមានជ័យ
ក្នុងឱកាសពិធីបុណ្យជាតិធំៗក្នុងឆ្នាំ ២០២២ នេះទណ្ឌិតចំនួន ៥៩នាក់ ជាប់ក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យ ត្រូវបានព្រះមហាក្សត្របានធ្វើការបបន្ធូរបន្ថយទោសពី ៣ខែ ដល់ ៦ខែ ៩ ខែ និងដោះលែងស្រី១នាក់។
លោក អ៊ុង ស៊ីផាន ឧត្តមអត្ថានុរក្សថ្នាក់លេខ២ និងជាប្រធានពន្ធនាគារខេត្តបន្ទយមានជ័យ បានមានប្រសាសន៍ថា ក្នុងពន្ធគារខេត្តបន្ទាយមានជ័យ ជនជាប់ឃុំជាក់ស្តែងមានចំនួនសរុបមានចំនួន ១.៧០១នាក់ក្នុងនោះស្រីមានចំនួន១១៧នាក់។
ជនដែលត្រូវបន្ធូរបន្ថយទោសបាប់ពី៣ខែមានចំនួន៤៤នាក់ ស្រី៥នាក់ ជនលើកលែងទោសពី៦ខែមានចំនួន១១នាក់ ស្រីគ្មាន បន្ធូរបន្ថយទោស៩ខែមានចំនួន៤នាក់ ស្រីគ្មាន ក្នុងនោះមានការដោះលែង១នាក់ស្រីផុតកំណត់ទោស។
នៅក្នុងពន្ធនាគារមានជនត្រូវចោទមានចំនួន២១៩នាក់ស្រី១៨នាក់ ជនជាប់ចោទមានចំនួន២៥៩នាក់ ស្រី១៦នាក់ ពិរុទ្ធជនមានចំនួន៨០៦នាក់ ស្រី៥៤នាក់ទណ្ឌិតមានចំនួន៤១៧នាក់ ស្រី២៩នាក់ ចាប់ចូលថ្មីមេខ្យល់មានចំនួន១១៧នាក់ស្រី១១នាក់ កុមារតាមម្តាយ មានចំនះន ១៣នាក់ ស្រី៨នាក់ ស្រីមានផ្ទៃពោះ១នាក់។
ក្នុងនោះមានជនបរទេសចំនួន៦៤នាក់ ស្រី១២នាក់ ក្នុងនោះមានជនជាតិថៃ ៤៨នាក់ ជនជាតិវៀតណាម៣នាក់ បទល្មើសភាគច្រើនគឺគ្រឿងញៀន។
លោក អ៊ុង ស៊ីផានបានបញ្ជាក់ឲ្យដឹងបន្តទៀតថាពន្ធនាគារខេត្តបន្ទាយមានជ័យបានអនុវត្តនៅតួនាទីភារកិច្ចរបស់ខ្លួនដូចជាការអប់រំកែប្រែស្ដានិតិសម្បទា ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ការរក្សាសន្តិសុខសណ្ដាប់ធ្នាប់នៅក្នុងពន្ធនាគារ ការងារកសិកម្មសិប្បកម្ម ការអភិវឌ្ឍន៍ធនធានមនុស្ស និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានា ប្រកបដោយភាពទទួលខុសត្រូវខ្ពស់។
ក្រៅពីនេះអង្គភាពមានប៉ុស្តិ៍សុខភាពមួយខ្នងដែលគ្រប់គ្រងដោយអង្គភាពផ្ទាល់នឹងមានផ្នែកសុខាភិបាលជាអ្នកទទួលខុសត្រូវផងដែរ។
លោកបានបញ្ជាក់ឲ្យដឹងទៀតថា អង្គភាពបានយកចិត្តទុកដាក់លើគោលនយោបាយកំណែទម្រង់ពន្ធនាគារគឺការអប់រំកែប្រែនិងស្ដានីតិសម្បទាដល់ជនជាប់ឃុំដែលមានអប់រំផ្លូវចិត្តរៀនអក្សរខ្មែរ គ្រប់ចំណេះដឹង ចំណុចនេះអង្គភាពបានយកចិត្តទុកដាក់ធ្វើការបែងចែកចំណាច់ថ្នាក់សន្តិសុខដែលជាមូលដ្ឋានសម្រាប់ស្មើសុំបន្ធូរបន្ថយ និងលើកលេងទោសដល់ទណ្ឌិតស្របតាមនីតិវិធីច្បាប់។
លោក អ៊ុង សុីផានបានបញ្ជាក់ឲ្យដឹងទៀតថា ជនជាប់ឃុំទាំងអស់ត្រូវបានប្រធានពន្ធនាគារយកចិត្តទុកដាក់បណ្តុះបណ្តាលវិជ្ជាជីវះជូនដល់គាត់មានដូចជា រៀនកាត់ដេរ រៀនជួសជុលគ្រឿងអេឡិតត្រួនិច រៀនជួសជុលម៉ួតូ រៀនភ្លេងសម័យ រៀនកាត់សក់ រៀនអក្សរខ្មែរជាដើមក្នុងនោះជនជាប់ឃុំត្រូវបានបន្ធូបន្ថយទោសលើកលែងទោសក្នុង១ឆ្នាំមានចំនួន៣លើក។
ក្នុងនោះលោកគឹង វណ្ណះបានមានប្រសាន៍ថាការបន្ធូបន្ថយដល់ទណ្ឌិតចំនួន៥៩នាក់ ក្នុងនោះលើកលែងទោសមានរយះពេល៣ខែ បន្ធូបន្ថយទោសរយះពេល៦ខែ និងបន្ធូបន្ថយទោសមានរយះពេល៩ខែ។
លោក គឹង វណ្ណះ បានធ្វើការផ្តាំផ្ញើរដល់អ្នកជាប់ឃុំទាំងអស់ក្រោយពីស្គាល់រសជាតិជាប់គុកហើយចេញមកវិញត្រូវចេះកែខ្លួនឲ្យក្លាយជាមនុស្សល្អ ពលរដ្ឋល្អទើបអាចរស់នៅក្នុងសង្គមបានស្រួលផងដែរ៕
អត្ថបទ៖ វ៉ាន់ ណាង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៧ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍២ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ