សន្តិសុខសង្គម
ឆេះតូបលក់ឥវ៉ាន់មួយកន្លែងនៅភូមិកណ្តាលដោយសារការដាំបាយចង្ក្រានហ្គាសជិតដបសាំង
តូបលក់ឥវ៉ាន់មួយកន្លែងត្រូវបានភ្លើងឆាបឆេះដោយសារការដាំបាយចង្ក្រានហ្គាស់ឆ្លងឆេះដបសាំង។ ហេតុការណ៍ខាងលើនេះធ្វើឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង ១០៖៣០ នាទីព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២នៅលើទំនប់បារាំង ស្ថិតនៅក្នុងភូមិកណ្ដាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។

សមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថា តូបលក់អីវ៉ាន់ខាងលើមាមម្ចាស់ ឈ្មោះ បៀន ស្រីភាស់ អាយុ ២៨ ឆ្នាំ ភេទស្រី មានទីលំនៅភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ ឆ្នាំង ប៉ុន្តែបានមកប្រកបមុខរបរល ក់ដូរនៅលើទំនប់បារាំង មានលក់សាំង លក់ស្រាបៀរ និងភេសជ្ជៈជាដើម។
ករណីនេះ មុនពេលកើតហេតុគាត់កំពុងតែ ផ្ទេរសាំងចេញពីពិដុង ចូលទៅក្នុងដបស្របពេលជាមួយគ្នា
នោះប្អូនស្រីគាត់បានដាក់ដាំបាយចង្ក្រានហ្គាស នៅក្នុងតូបដែលមានចម្ងាយប្រមាណ ៣ ម៉ែត្រពីគ្នាក៏ស្រាប់តែ ឆាបមកឆេះសាំងគាត់ដែលកំពុងចូលដប ផ្ទុះឆេះតែម្ដងបណ្ដាលឱ្យរូបគាត់រលាកដៃជើងស្រាលផងដែរ។

ហើយភ្លាមៗនោះគាត់ បានស្រែកហៅឲ្យគេជួយ និងនាំគ្នារត់ចេញពីតូប និងបណ្ដាលឱ្យឆេះសម្ភារៈលក់ដូរក្នុងតូបអស់តែម្ដង។
ចំពោះការខូចខាតមាន ឆេះសាបៀរអស់ ៤កេស ភេសជ្ជៈ៣កេស ធុងហ្គាស ១២ គីឡូក្រាម១ធុង លុយ ១លានរៀល សរុបទឹកប្រាក់ទាំងធុងទឹកកក និងសម្ភារៈសរុបអស់ប្រមាណ ៤ លានរៀល។

គ្រោះអគ្គីភ័យនេះក្រោយពីពិនិត្យស្រាវជ្រាវសមត្ថកិច្ចបានសន្និដ្ឋានថា ម្ចាស់តូបលក់ដូរខាងលើមានការធ្វេសប្រហែស ដោយកំពុងផ្ទេរសាំងចូលដបមានអ្នកបើកហ្កាសដាំបាយនៅក្បែរនោះមិនបានប្រុងប្រយ័ត្នទើបបណ្ដាលឱ្យផ្ទុះឆាបឆេះតូបអស់តែម្ដង៕

អត្ថបទ៖ ឈៀងថារិទ្ធ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១២ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់