Connect with us

សន្តិសុខសង្គម

អគ្គិភ័យឆេះផ្សារត្រែងទាំងកណ្ដាលអធ្រាត្រអស់ជិត ១០ តូប

បានផុស

នៅ

តូបលក់ទំនិញក្នុងផ្សារត្រែង ចំនួន៨តូប ត្រូវបានអគ្គិភ័យឆាបឆេះគ្មានសល់ ដែលបង្កឲ្យមានការចលាចលទាំងកណ្តាលអធ្រាត្រ ដោយសារឆ្លងចរន្តអគ្គិសនី។

ហេតុការណ៍នេះបានកើតឡើង នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១និ១០នាទី រំលងអធ្រាត្រ ស្ថិតនៅក្នុងផ្សារត្រែង ក្នុងភូមិសាស្ត្រភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមប្រភពពីប្រជាពលរដ្ឋបានបញ្ជាក់ថា ដំបូងគេបានឮសម្លេងផ្ទុះ បន្ទាប់មកក៏ស្រាប់តែមានអណ្តាតភ្លើងចាប់ផ្តើមឆាបឆេះតែម្តង ហើយអណ្តាតភ្លើងនេះបានឆេះរាលដាលបន្តទៅតូបផ្សេងៗទៀតដែលនៅក្នុង បង្កអោយមានភាពវឹកវរទាំងយប់ ដោយសារតែរថយន្តពន្លត់អគ្គិភ័យមិនទាន់ទៅដល់។

ប្រភពដដែលបានសន្និដ្ឋានថា មូលហេតុគឺអាចឆ្លងចរន្តអគ្គិសនី ដែលតូបទាំង៨នោះមានម្ចាស់ ១.ឈ្មោះ ថុង បូរី ភេទប្រុស អាយុ២៩ឆ្នាំ(២តូប) ។​ ២. ហែម គឹមលាង ភេទស្រី អាយុ៦៥ឆ្នាំ(១តូប) ។ ៣.ឈ្មោះ សេន ប៉ាក់ ភេទស្រី អាយុ៦៣ឆ្នាំ(តូប២)។ ៤.ឈ្មោះ ហុក សុខឡូន ភេទប្រុស អាយុ៣៨ឆ្នាំ(២តូប)។ ៥.ឈ្មោះតៃ ចិន្ដា ភេទប្រុស អាយុ២៥ឆ្នាំ(១តូប)។

អ្នកទាំងអស់គ្នាស្នាក់នៅភូមិភ្ជាវ ឃុំត្រែង ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។ ដោយករណីនេះមិនបណ្តាលអោយមានរងរបួសមនុស្សនោះទេ ៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

សន្តិសុខសង្គម៣ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម