សន្តិសុខសង្គម
អគ្គិភ័យឆេះផ្ទះពលរដ្ឋជាច្រើនខ្នងនៅជិតបេនឡានក្រុងប៉ោយប៉ែត
ហេតុការអគ្គិភ័យមួយបានកើតឡើងនៅវេលាម៉ោង១២និង៣០នាទី ថ្ងៃទី០៨ ខែកក្តដា ឆ្នាំ២០២២ បណ្តាលអោយឆាបឆេះរាលដាលផ្ទះប្រជាពលរដ្ឋតៗគ្នាជាច្រើនខ្នងនៅមុខចំណតរថយន្តក្រុងប៉ោយប៉ែត ស្ថិតនៅភូមិបាលិលេយ្យ១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

តាមសេចក្តីរាយការណ៍បានបញ្ជាក់ថា ហេតុការអគ្គិភ័យនេះធ្វើអោយផ្ទះប្រជាពលរដ្ឋប្រមាណ៥ល្វែង ដែលនៅជាប់គ្នាបានឆាបឆេះបន្តបន្ទាប់ ទោះជាផ្ទះល្វែងទាំងនេះ សង់អំពីថ្មប្រក់ស័ង្កសីក៏ដោយធ្វើអោយសម្ភារៈនៅក្នុងផ្ទះត្រូវបានឆាបឆេះ ផ្ទះខ្លះឆេះធ្ងន់ធ្ងរ និងផ្ទះមួយចំនួនទៀតរងការខូចខាតស្រាល ។

ខណះដែលអគ្គិភ័យកំពុងឆាបឆេះ កម្លាំងអាជ្ញាធរ ចេញរថយន្ដពន្លត់អគ្គីភ័យជាច្រើនគ្រឿង ទើបគ្រប់គ្រងស្ថានភាពបានរហូតរលត់ទាំងស្រុងនៅវេលាម៉ោងប្រមាណជា២រសៀលនេះ។
មកដល់ពេលនេះ ទំហំនៃការខូចខាតជាក់ស្តែងនោះ នៅមិនទាន់មានរបាយការណ៍ជាក់លាក់នៅឡើយទេ ហើយមូលហេតុនៃការឆាបឆេះសមត្ថកិច្ចនៅមិនទាន់អាចបញ្ជាក់បានថាមូលពីហេតុអ្វីដែរ៕
អត្ថបទ៖ ពៅ







-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត