សន្តិសុខសង្គម
ទីបំផុតរថយន្តល្មើសច្បាប់របស់ថៃ បាននាំមកដល់មន្ទីរសាធារណ:ការខេត្តហើយ ក្រោមបរិយាកាសដ៏តានតឹងបំផុត
រហូតដល់ព្រឹកថ្ងៃទី១០ ខែកក្កដា នេះ ក៏នៅតែមានប្រជាពលរដ្ឋរាប់រយរាប់ពាន់នាក់បន្តប្រមូលផ្តុំគ្នា នៅក្នុងទីតាំងសាយឡូមួយកន្លែង ស្ថិតក្នុងភូមិចំបក់ ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដើម្បីរារាំងមិនអោយក្រុមការងារជញ្ជីងចល័ត នាំយករថយន្តថៃដែលចូលមកដឹកកសិផលខ្មែរលើសទម្ងន់ មកកាន់មន្ទីរជំនាញដើម្បីអនុវត្តតាមនីតិវិធីឡើយ បើទោះបីជាដឹងថា រថយន្តថៃមួយគ្រឿងនោះល្មើសនឹងផ្លូវច្បាប់យ៉ាងណាក៏ដោយ ។

គួរបញ្ជាក់ថា ចាប់តាំងពីល្ងាចថ្ងៃទី៩ ខែកក្ដដា មក មានប្រជាពលរដ្ឋមកឡោមព័ទ្ធ និងមិនអោយក្រុមមន្រ្តីជញ្ជីងចល័តយកឡានថៃ ដែលដឹកលើសទម្ងន់ចេញពីទីតាំងឃាត់នោះឡើយ រហូតដល់មានកម្លាំងសមត្ថកិច្ច មន្ត្រីកងរាជអាវុធហត្ថ និងមន្ត្រីនគរបាល ជាច្រើននាក់ទៅជួយអន្តរាគមន៍ក៏នៅតែមានសភាពតានតឹងដដែល រហូតមានបុគ្គលខិលខូចខ្លះបាននាំគ្នាចាក់ទម្លាយកង់រថយន្ត និងកាត់ផ្តាច់ខ្សែចរន្តនានា ដើម្បីបង្អាក់ការនាំរថយន្តនេះទៅកាន់អង្គភាពជំនាញ។

លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ ខេត្តបានបញ្ជាក់ថា ភាពតានតឹងកាលពីយប់មុិញនេះ គឺដោយសារតែមន្ត្រីជញ្ជីងចល័តបានឃាត់រថយន្តថៃដែលដឹកលើសទម្ងន់រហូតដល់៨២តោន លើសរហូតដល់៤២តោន ហើយកម្លាំងបានបញ្ជាអោយរថយន្តនោះចូលទៅចាក់ពោតក្នុងសាយឡូវិញ ដើម្បីអូសក្បាលឡានយកមកខេត្ត ព្រោះដោយសារតែរថយន្តនេះស្ថិតក្នុងក្រុមតែមួយជាមួយរថយន្តដែលកម្លាំងបានឃាត់កាលពីថ្ងៃទី៥ កន្លងទៅដើម្បីអោយធ្វើកិច្ចសន្យា។

លោកបានបន្តថា នៅច្រកដទៃទៀតតាមបន្ទាត់ព្រំដែន ថៃ នៅតែបន្តដឹកកសិផលខ្មែររាល់ថ្ងៃ ដោយគ្រាន់តែភាគីថៃបានស្នើសុំអោយមានការយោគយល់ ក្នុងការដឹកលើបន្តិចបន្ទួច ដោយឡែកតែក្រុមរថយន្តខាងលើមិនព្រមអនុវត្តតាមកិច្ចសន្យា ហើយនៅតែបន្តដឹកផ្គើនបន្ថែមទៀត វាហាក់ដូចជាមានខ្នងបង្អែកនៅពីក្រោយ ព្រោះបើតាមរូបភាពដែលកម្លាំងថតបាន គឺមានបុគ្គលមួយចំនួនតូចបានដឹកជញ្ជូនបាយកញ្ចប់ និងទឹកបរិសុទ្ធយកមកចែកដល់អ្នកតវ៉ានោះផងដែរ ។

លោក ព្រួញ រិទ្ធថា បានសង្កត់ធ្ងន់ថា នៅទីបំផុត គឺរថយន្តត្រូវបាននាំយកចេញពីសាយឡូនៅប្រហែលម៉ោង១០ព្រឹកនេះ ទាំងភាពតានតឹង ដោយសារតែលោកត្រូវចាត់ចែងរកអ្នកជំនាញមកដោះកង់យកទៅប៉ះផង និងត្រូវតភ្ជាប់បណ្តាញខ្សែចរន្តដែលពួកគេបានកាត់ផ្តាច់កាលពីយប់មុិញផង ហើយរថយន្តត្រូវអនុវត្តតាមផ្លូវច្បាប់ គឺត្រូវយកមករក្សាទុកក្នុងរយ:ពេល១ឆ្នាំ ទើបប្រគល់អោយម្ចាស់វិញបន្ទាប់ពីបានដឹកលើទម្ងន់ចាប់ពី២០%ឡើងទៅ ៕
អត្ថបទ៖ សោ និយមរ័ត្ន




-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ