សន្តិសុខសង្គម
កាប់សម្លាប់ប្អូនថ្លៃ ហើយព្យាយាមហែលទឹកឆ្លងទន្លេមេគង្គគេចពីសមត្ថកិច្ច
បុរសជាបងថ្លៃរបស់នារីជនរងគ្រោះ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌស្រុកសំបូរ ខេត្តក្រចេះ ដេញតាមចាប់ខ្លួនដល់ពាក់កណ្ដាលទន្លេមេគង្គ បន្ទាប់ពីធ្វើសកម្មភាពកាប់សម្លាប់នារីរងគ្រោះត្រូវជាប្អូនថ្លៃមួយពូថៅបណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

តាមរបាយការណ៍ពីសមមត្ថកិច្ចបានឲ្យដឹងថា ជនដៃដល់ក្នុងអំពើឃាតកម្ម ដែលព្យាយាមហែលទឹកកាត់ទន្លេដើម្បីគេចខ្លួនបន្ទាប់ពីធ្វើសកម្មភាពយកពូថៅកាប់លើស្រ្តីរងគ្រោះដែលត្រូវជាប្អូនថ្លៃចំកញ្ចឹងកខាងក្រោយបណ្តាលអោយស្លាប់មួយរំពេច គឺត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌស្រុកសំបូរ ស្ទាក់ចាប់បាននៅកណ្តាលទន្លេមេគង្គ ក្រោយកើតហេតុភ្លាមកាលពីព្រឹកថ្ងៃទី១១ ខែកក្កដា នៅចំណុចភូមិកោះដំបង ឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ ។

របាយការណ៍សមត្ថកិច្ចបានបន្ថែមថា នារីរងគ្រោះមានឈ្មោះ ទីង ស្រីម៉ៅ អាយុ២៧ឆ្នាំ ចំណែកជនដៃដល់ជាបងថ្លៃឈ្មោះ ថា លីណាន អាយុ៣៤ឆ្នាំ ជាមនុស្សធ្លាប់កើតជំងឺសសៃប្រសាទ មានទីលំនៅជាមួយគ្នាក្នុងភូមិកោះដំបង ឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ៕
អត្ថបទ៖ សុខុម



-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ