សន្តិសុខសង្គម
សង្ស័យ អធិការក្រុងដូនកែវ មានភាគហ៊ុនជាមួយល្បែងជល់មាន់អនឡាញ ទើបមិនបង្ក្រាប
ពាក់ព័ន្ធនឹងល្បែងជល់មាន់តាមអនឡាញ R 88 អធិការនគរបាលក្រុងដូនកែវ ខេត្តតាកែវ បានលើកឡើងថា លោកមិនមានវិធានការបង្ក្រាបទេ ទើបមកដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ នៅតែមានវត្តមានល្បែងជលមាន់អនឡាញ R 88 និងមានក្រុមអ្នកលេងទៅលេងភ្នាល់យ៉ាងពពាក់ពពួនដដែល។

ពាក់ព័ន្ធនឹងល្បែងជល់មាន់ តាមទូរទស្សអនឡាញក្នុងមូលដ្ឋានក្រុងដូនកែវ គឺនៅតែដំណើរការលេងដដែល មិនតែប៉ុណ្ណោះ លេចឮថា លោក ឥន្ទ មណ្ឌល អធិការនគរបាលក្រុងដូនកែវ ថែមទាំងស្វះស្វែងរកជួបពិភាក្សាជាមួយអ្នកសារព័ត៌មានទៀតផង ដើម្បីនិយាយគ្នា ដែលនាំឱ្យមានការសង្ស័យថា លោកអាចដាក់ខែល ឬមានភាគហ៊ុនជាមួយថៅកែល្បែងជល់មាន់អនឡាញ R 88 ទើបបានជាក្នុងមូលដ្ឋានលោកអធិការក្រុង សម្បូរវង់ល្បែងតាមតូបតៀមកាហ្វេច្រើន។

ការភ្នាល់ល្បែងជល់មាន់ តាមទូរទស្សន៍អនឡាញ R 88 នេះ បើកលេងម៉ោង ៨ ព្រឹក ដល់ម៉ោង ៤ ទៅ ៥ រសៀល មានការភ្នាល់ច្រើនគូណាស់ក្នុងមូយថ្ងៃៗ ដោយអ្នកចាក់ភ្នាល់ចាប់ពី ១ ម៉ឺនរៀល ទៅដល់ខ្ទង់លានរៀល ក៏មានក្នុងមួយគូៗ។

គួរបញ្ជាក់ថា ក្រុងដូនកែវ រីកដុះដាលខ្លាំងណាស់នូវវង់ល្បែងស៊ីសងដូចជា ឡូតូអនឡាញ និង ជល់មាន់តាមទូរទស្សន៍ ហើយថ្មីៗនេះ លេចមុខល្បែងជល់មាន់តាមទូរទស្សអនឡាញដែលមានឈ្មោះ R 88 បើកដំណើរការលេងភ្នាល់ពី ៨ ទៅ ៩ ទីតាំងក្នុងក្រុងដូនកែវ ដែលមានមនុស្សចូលទៅលេងភ្នាល់រាល់ថ្ងៃមិនលុះពេល។ ចំណែកសមត្ថកិច្ចនៃអធិការនគរបាលក្រុងដូនកែវវិញ ដូចជាមើលមិនឃើញសោះ ដោយបណ្តោយឱ្យទីតាំងល្បែងទាំងនេះ កើតមានក្នុងមូលដ្ឋានខ្លួនជាបន្តបន្ទាប់។

កាលពីថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២២ លោក ឥន្ធ មណ្ឌល អធិការនគរបាលក្រុងដូនកែវ បាននិយាយយ៉ាងខ្លីថា លោកទទួលស្គាល់ពិតជាមានល្បែងជល់មាន់តាមទូរទស្សន៍ឈ្មោះ R 88 នេះមែន តែលោកមិននឹកស្មានថា មានរហូតដល់ ៨ ទៅ ៩ទីតាំងនោះទេ។ ពាក់ព័ន្ធនឹងវិធានការបង្ក្រាប លោកឆ្លើយថា មិនទាន់មានវិធានការនោះទេ៕
អត្ថបទ៖ វីរៈ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ