សន្តិសុខសង្គម
ឡោមព័ទ្ធចាប់មុខសញ្ញាប្លន់យ៉ាងសកម្ម និងអ្នកទទួលផលចោរកម្ម រកឃើញម៉ូតូពាក់ព័ន្ធ៥គ្រឿង
មុខសញ្ញាប្លន់ និងលូចដ៏សកម្មម្នាក់នៅក្នុងទឹកដីស្រុកក្រគរ ខេត្តពោធិ៍សាត់ ត្រូវបាននគរបាលត្រៀមចាំមួយយប់ពេញទើបឈានទៅធ្វើការចាប់ខ្លួនបានក្រោយពីធ្វើសកម្មភាពលួចនិងប្លន់ទ្រព្យសម្បត្តិប្រជាពលរដ្ឋជាបន្តបន្ទាប់ដ៏កក្រើកនៅក្នុងទឹកដីស្រុកក្រគរ រូចហើយបន្តទៅឆែកឆេរ និងឃាត់ខ្លួនមុខសញ្ញាម្នាក់ទៀតដែលបានទទួលផលចោរកម្មដកហូតម៉ូតូជាច្រើនគ្រឿង។

ហេតុការណ៍នេះសមត្ថកិច្ចអធិការដ្ឋាននគរស្រុកក្រគរ បានឡោមព័ទ្ធត្រៀមនៅផ្ទះជនមុខសញ្ញាចាប់ពីក្បាលព្រលប់ថ្ងៃទី០៩ រយៈពេលមួយយប់ រហូតដល់ព្រឹកព្រលឹមថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ ស្ថិតក្នុងភូមិផ្សារ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ទើបឃាត់ខ្លួនបាន។
បើតាមលោក សារឿន សារ៉ាវុធ អធិការនគរបាលស្រុកក្រគរ បានប្រាប់ឱ្យដឹងថា មុខសញ្ញាសង្ស័យនោះមានឈ្មោះ ប៉ិល សុភ័ណ្ឌ ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅក្នុងភូមិផ្សារ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោកអធិការបានបន្តថា ជនសង្ស័យរូបនេះជាមុខសញ្ញាប្លន់និងលូចផងទៅតាមកាលៈទេសៈ ដោយសមត្ថកិច្ចផ្នែកខាងជំនាញបានតាមប្រមាញ់យូមកហើយ ប៉ុន្តែគ្មានភស្តុតាងគ្រប់គ្រាន់ ដើម្បីដាក់បន្ទុកទៅលើជនសង្ស័យនេះ ប៉ុន្តែថ្មីៗនេះមុនពេលចាប់ខ្លួន ជនសង្ស័យបានធ្វើសកម្មភាពលួចនិងប្លន់ម៉ូតូជាបន្តបន្ទាប់ចំនួន០៣គ្រឿង នៅក្នុងនោះរួមមានម៉ូតូម៉ាកស្កុបពីមួយគ្រឿង ម៉ូតូម៉ាកវ៉េវមួយគ្រឿងនិងម៉ូតូ dream មួយគ្រឿងដែលធ្វើសកម្មភាពនេះស្ថិតនៅ៣ទីតាំងផ្សេងៗគ្នា ដោយប្រើត្រឹមរយៈពេលតែមួយយប់ប៉ុណ្ណោះ ហើយក៏មានពាក្យបណ្ដឹងពីជនរងគ្រោះទើបខាងសមត្ថកិច្ចឈានដល់ព័ទ្ធចាប់បានជនសង្ស័យនៅនឹងផ្ទះបញ្ជូនអធិការដ្ឋាន។

លោកអធិការបានបញ្ជាក់បន្ថែមថា បន្ទាប់មកសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទៅចង្អុលបង្ហាញទីតាំងជនដែលបានទទួលផលចោរកម្មនៅជិតរង្វង់មូលផ្ទិល ក្នុងសង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ និងដោយមានការសហការជាមួយកម្លាំងនគរបាលក្រុងពោធិ៍សាត់ ជាមួយកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់។ ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងទទួលផែនព្រហ្មទណ្ឌ បានឆែកឆេរនិងដកហូតម៉ូតូចំនួន០៥គ្រឿងក្នុងនោះរួមមាន ម៉ូតូសណ្ដោងរ៉ឺម៉កមួយគ្រឿងផងដែរ និងធ្វើការឃាត់ខ្លួនអ្នកទទួលផលចោរកម្មម្នាក់ឈ្មោះ ឡាយ រដ្ឋា ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិសាលាគំរូ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ រូចហើយបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកក្រគរដើម្បីសួរចម្លើយបន្ថែម ដើម្បីកសាងសំណុំរឿងបញ្ជូនបន្តទៅសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់៕
អត្ថបទ៖ លាន គ្រន





-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១៥ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង