សន្តិសុខសង្គម
ទឹកចាប់ផ្ដើមហូរកាត់កំណាត់ផ្លូវជាតិលេខ ៤ ចំណុចស្ពានស្ទឹងសំរោង
ទឹកបានចាប់ផ្តើមហូរកាត់លើផ្លូវជាតិលេខ៤ហើយ ចំណុចស្ពានស្ទឹងសំរោង ភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ចន្លោះ គ.ម ១១៥- គ.ម ១១៦។
គិតត្រឹមម៉ោង ២កន្លះរសៀល ថ្ងៃទី ១២ ខែ កក្កដា២០២២នេះ កម្ពស់ទឹកស្ពានស្ទឹងសំរោង ឡើងដល់៥,៦០ម៉ែត្រ ជិតដល់ចំណុចប្រកាសអាសន្នហើយ(៥,៨០ម៉ែត្រ)។

លោក ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក និងឧត្តុនិយមប្រាប់កម្ពុជាថ្មី នៅរសៀលថ្ងៃទី ១២ ខែកក្កដានេះថា ត្រង់ចំណុចស្ទឹងសំរោង ស្ថិតក្នុងស្រុកកំពង់សិលា ខេត្តព្រះសីហនុ ឥឡូវនេះទឹកចាប់ផ្ដើមលិចតំបន់ទំនាបមួយចំនួន នៅសងខាងស្ទឹង ហើយអាចនឹងបន្តកើនឡើងទៀត ដោយសារភ្លៀងនៅតែបន្តធ្លាក់។

គិតត្រឹមរសៀលនេះ ការធ្វើចរាចរណ៏ឆ្លងកាត់ មិនទាន់បិទផ្អាកនៅឡើយ ប៉ុន្តែអាជ្ញាធរធ្វើការសន្និដ្ឋានថា ប្រសិនបើភ្លៀងប៉ែកខាងលើភ្នំនៅតែបន្តធ្លាក់ កំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចនេះអាចនឹងផ្អាកការធ្វើចរាចរណ៏ជាបណ្តោះអាសន្ននៅល្ងាចឬយប់នេះ៕

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់