សន្តិសុខសង្គម
អភិបាលខេត្តប្រាប់ឱ្យពលរដ្ឋប្ដូរផ្លូវធ្វើដំណើរតាមផ្លូវជាតិលេខ៣ ខណៈទឹកហូរកាត់ផ្លូវជាតិលេខ៤
លោក វី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅម៉ោង ៤ រសៀលថ្ងៃទី ១២ ខែកក្កដា ២០២២ នេះ បានប្រកាសឱ្យប្រជាពលរដ្ឋដែលមានបំណងធ្វើដំណើរតាមផ្លូវជាតិលេខ ៤ បង្វែរទៅតាមផ្លូវជាតិលេខ ៣ វិញ ខណៈជំនន់ទឹកភ្លៀងបានហូរកាត់ផ្លូវជាតិលេខ ៤ ត្រង់គីឡូម៉ែត្រលេខ ១១៦-១១៧។

រដ្ឋបាលខេត្តព្រះសីហនុបានប្រកាសថា ក្នុងករណីភ្លៀងនៅតែបន្តធ្លាក់ថែមទៀត នឹងបណ្ដាលឱ្យជន់លិចផ្លូវជាតិលេខ ៤ កាន់តែខ្លាំង និងអាចឈានទៅផ្អាកចរាចរណ៍ជាបណ្ដោះអាសន្នត្រង់ចំណុចខាងលើ។

សូមជំរាបថា ភ្លៀងធ្លាក់ជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ធ្វើឱ្យមានជំនន់ទឹកភ្លៀងនៅតាមភូមិឋានរបស់ប្រជាពលរដ្ឋក្នុងតំបន់ខ្លះ នៃស្រុកកំពង់សីលា ព្រមទាំងបានជន់លិចហូរកាត់ផ្លូវជាតិលេខ ៤ ត្រង់ចំណុចស្ពានស្ទឹងសំរោង គីឡូម៉ែត្រលេខ ១១៥-១១៦ ស្ថិតក្នុងភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ប្រវែង ១៨០ ម៉ែត្រ៕


អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ