Connect with us

សន្តិសុខសង្គម

​អាជ្ញាធរ​សង្កាត់ព្រែកប្រា​ចុះរុះរើទីតាំង​ជនបែកថ្នាំ​ដេកតាមច្រាំងទន្លេ​

បានផុស

នៅ

កម្លាំងចម្រុះរបស់គណបញ្ជាការឯកភាព​សង្កាត់ព្រែកប្រានៅថ្ងៃទី ១៣ ខែកក្កដា​នេះបានចុះទៅរុះរើ​ទីតាំងជម្រកដែលភាគច្រើនជាជនអានាថា និងជនបែកថ្នាំដែលតែងតែស្នាក់នៅតាម​មាត់ច្រាំងទន្លេ និងដីឡូត៍ដែលពុំមានម្ចាស់រស់នៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យោងតាមប្រភពពីលោកវរសេនីយ៍ត្រី ស្វាយ ដារ៉ា នាយនគរបាលប៉ុស្តិ៍ព្រែកប្រាបានប្រាប់កម្ពុជាថ្មីថា ការចុះរុះរើទីតាំងជម្រកស្នាក់នៅរបស់ជនអានាថាក៏ដូចជាជនបែកថ្នាំនេះគឺយោងតាមសំណូមពររបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់ព្រែកប្រាតែម្តង។

ព្រោះតែលោកព្រួយបារម្មណ៍ពីសុខសុវត្ថិភាពនឹងពិសេសជនបែកថ្នាំតែងបង្កជាអំពើហឹង្សារហូតដល់ដុតភ្លើងបង្កឲ្យឆេះរាលដាលដល់លំនៅដ្ឋានប្រជាពលរដ្ឋ។ ហើយជាក់ស្តែងនាថ្ងៃនេះគឺកម្លាំងចម្រុះបានចុះទៅរុះរើទីតាំងស្នាក់នៅរបស់ជនបែកថ្នាំមួយកន្លែងនៅមាត់ច្រាំងទន្លេបាសាក់ស្ថិតក្នុងដីឡូត៍គ្មានលេខផ្លូវ៣៦៩ភូមិព្រះពន្លា សង្កាត់ព្រែកប្រាខណ្ឌច្បារអំពៅរាជធានីភ្នំពេញដោយរកឃើញ ពូកចាស់ៗនឹងខ្នើយដេករួមទាំងចានឆ្នាំង។

​លោកនាយប៉ុស្តិបញ្ជាក់ថា​ លោកនឹងបន្តរុះរើទីតាំងជម្រករបស់​ជនអានាថា​និងជនបែកថ្នាំ​ជាបន្តឲ្យ​ទាល់តែអស់។ ចំពោះបុគ្គលបែក ថ្នាំនឹងជនអានាថារងចាំមន្ត្រីសង្គម​កិច្ចមកដឹកយកទៅ​អប់រំនៅ​មន្ទីរសង្គមកិច្ចផងដែរ។ ​ព្រោះបើពុំធ្វើបែបនេះគឺជនពាក់ពន្ធ័ខាង​លើនឹងបង្កភាពអានាធិបតេយ្យ​ពេញមូលដ្ឋានជាក់ជាមិនខាន៕

អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ ម៉ោង មុន

ពលរដ្ឋ និងអ្នកឃ្លាំមើល សរសើរមន្ត្រីប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិយកចិត្តទុកដាក់ពលករវិលចូលស្រុក

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ត្រឹមតែ ៣ខែ ប៉ុណ្ណោះក្រុមហ៊ុន អៃ-ឆា ហ៊្វូដខេអេច បានចុះកុងត្រាជាមួយម្ចាស់ហ្វ្រេនឆាយជាង ២០ ហាង

ព័ត៌មានជាតិ២ ម៉ោង មុន

សង្ក្រាន្តខ្មែរនៅជប៉ុន អបអរសាទរពិធីបុណ្យចូលឆ្នាំ បានរៀបចំឡើងដោយមានការចូលរួមពីបងប្អូនខ្មែរយ៉ាងច្រើនកុះករ

ព័ត៌មានជាតិ៣ ម៉ោង មុន

ពលរដ្ឋ សប្បាយរីករាយ និងអរគុណរដ្ឋាភិបាលជួយសម្រួលឱ្យជិះរថយន្តក្រុងឥតគិតថ្លៃ

ព័ត៌មានជាតិ៣ ម៉ោង មុន

ជនជាតិដើមភាគតិចគ្រឹង ជូនបាយម្ហូបអាហារឪពុកម្តាយ និងគោរពព្រលឹងបុព្វការីជន ដែលស្លាប់ នៅមុនពិធីបុណ្យចូលឆ្នាំខ្មែរ

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ត្រាំ​ ដកស្មាតហ្វូន កុំព្យូព័រ គ្រឿងអេឡិចត្រូនិកផ្សេងទៀត ពីបញ្ជីពន្ធបដិការ

ព័ត៌មានជាតិ២១ ម៉ោង មុន

ឪពុកក្មេក ម្ដាយក្មេកសម្ដេចធិបតី ទស្សនាកម្សាន្តសិល្បៈនៅផ្លូវថ្មេីរជេីង(Walk Street)

ព័ត៌មានជាតិ២ ម៉ោង មុន

សង្ក្រាន្តខ្មែរនៅជប៉ុន អបអរសាទរពិធីបុណ្យចូលឆ្នាំ បានរៀបចំឡើងដោយមានការចូលរួមពីបងប្អូនខ្មែរយ៉ាងច្រើនកុះករ

ជីវិតកម្សាន្ដ១១ ម៉ោង មុន

ឧកញ៉ា ព្រាប សុវត្ថិ ថែមចំណងដៃចម្រៀងចូលឆ្នាំ ២បទ រន្ថើនអារម្មណ៍អ្នកញាប់ញ័ររាំកម្សាន្ត

Sokha Hotels

ព័ត៌មានពេញនិយម