Connect with us

សន្តិសុខសង្គម

ចាប់ខ្លួនក្រុមចោរប្លន់៧នាក់ បន្ទាប់ពីធាក់ប្លន់ម៉ូតូជនរងគ្រោះកាលពីពេលកន្លងទៅ

បានផុស

នៅ

ក្រុមជនសងស្ស័យចំនួន៧នាក់ ដែលធ្វើសកម្មភាពធាក់ប្លន់ម៉ូតូជនរងគ្រោះកាលពីថ្ងៃទី​៣០ ខែមិថុនា កន្លងទៅ ត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌឬស្សី ស្រាវជ្រាវ​ចាប់ខ្លួនបានហើយកាលពីវេលាម៉ោង០៣ទៀបភ្លឺ ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ២០២២ នេះ នៅចំណុចផ្លូវលេខ៥៨៩​ ក្រុម៤​ ភូមិ៤​ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំ​ពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ចបានឲ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបក្រុមជនសង្ស័យទាំងនេះ​ កម្លាំងបានដក​ហូតវត្ថុតាងម៉ូតូចំនួន៣គ្រឿង ម៉ាកហុងដា សេ១២៥ ​ពណ៌ខ្មៅ ស្លាកលេខរតនគិរី1F-3460 និងម៉ូតូម៉ាកNIC ពណ៌ស ស្លាកលេខ ភ្នំពេញ 1HC-4064 ។ ចំណែកម៉ូតូជនរងគ្រោះ​ម៉ាក​ហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JA-2890។

សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ យូ រួន ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរជាង​សំណង់ ស្នាក់នៅផ្ទះលេខ​១១៩សេ ផ្លូវបេតុង ក្រុម២៧ ភូមិ២ សង្កាត់ស្រះចក ខណ្ឌដូន​ពេញ។

គួររំលឹកថា កាលពីវេលាម៉ោង០២និង៥៥នាទីរំលងអធ្រាត្រ ថ្ងៃទី៣០​ ខែមិថុនា ឆ្នាំ២០២២ ចំណុចក្បែរហ្រេ្គនភ្នំពេញ ផ្លូវលេខ១៣០០​ ក្រុម៤​ ភូមិ៤​ សង្កាត់ច្រាំងចំរេះទី១ ​ខណ្ឌឫស្សីកែវ ក្រុមជនសង្ស័យបានធ្វើសកម្មភាពធាក់ផ្ដួលម៉ូតូ និងព្រួតវាយជនរងគ្រោះប្លន់​យកម៉ូតូបានសម្រចរួចនាំគ្នាជិះគេចខ្លួនបាត់អស់។

ទោះបីយ៉ាងណា ក្រុមជនសង្ស័យត្រូវបានឃាត់ខ្លួនបានហើយ និងកំពុងសួរនាំនៅ​អធិការ​ដ្ឋាន​​នគរ​បាល​ខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ​ ចាត់ការតាម​នីតិវិធីច្បាប់៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

អាជ្ញាធរខេត្តកំពត ចែក​ប័ណ្ណកម្មសិទ្ធិដីធ្លី​២៩០៩ប័ណ្ណ ជូន​ពលរដ្ឋ​រស់​នៅ​ក្នុង​ឃុំព្រៃ​ទន្លេ ស្រុក​បន្ទាយមាស

ម៉ៅ ចំណាន
ជីវិតកម្សាន្ដ២ ម៉ោង មុន

សមាគមសិល្បករខ្មែរ ស្នើឱ្យបញ្ឈប់នូវការលេងសើចជ្រុល នាំឱ្យប៉ះពាល់ធ្ងន់ធ្ងរផ្លូវចិត្ត និងសេចក្តីថ្លៃថ្នូរស្ត្រីខ្មែរ

ជីវិតកម្សាន្ដ២ ម៉ោង មុន

តាមពិត ឆឹង ច័ន្ទមុនីរស្មី ជាម្ចាស់ផេក “ដើរលេង” និងជាតួឯកស្រីដ៏លេចធ្លោក្នុងភាពយន្តអប់រំខ្លី

ព័ត៌មានជាតិ៣ ម៉ោង មុន

ឥណ្ឌា ​គ្រោង​រៀបចំទិវាម្ហូបអាហារ នៅ​តំបន់​ផ្លូវ​ថ្មើរជើង​មុខវត្តឧណ្ណាលោម

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ​ ត្រួតពិនិត្យ​ការ​អនុវត្ត​កម្មវិធី​បណ្តុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តត្បូងឃ្មុំ ជា​ពិសេស​កម្មវិធី TVET 1.5M

Sokha Hotels

ព័ត៌មានពេញនិយម