សន្តិសុខសង្គម
នគរបាលក្រុងសិរីសោភ័ណ ចុះធ្វើកិច្ចសន្យា ម្ចាស់អាជីវកម្មឈប់លក់ផលិតផលបារីអេឡិចត្រូនិច
នគរបាលក្រុងសិរីសោភ័ណមួយក្រុម សហការជាមួយនគរបាលប៉ុស្តិ៍ព្រះពន្លា ដឹកនាំដោយ លោកវីរៈសេនីយ៍ឯក សុី ឌី អធិការនគរបាលក្រុងសេរីសោភ័ណ បានចុះធ្វើការអប់រំ និងធ្វើកិច្ចសន្យាដល់ម្ចាស់ទីតាំង លក់ផលិតផលសុីហ្សា និងបារីអេឡិចនិចឱ្យឈប់លក់បន្តទៀត។

ការចុះធ្វើការអប់រំ និងធ្វើកិច្ចសន្យាដល់ម្ចាស់ទីតាំង លក់ផលិតផលសុីហ្សា និងបារីអេឡិចត្រូនិចនេះ នៅតូបលក់ផលិតផលសុីហ្សា និងបារីអេឡិចត្រូនិចមួយកន្លែង នៅផ្លូវចូលផ្សាររាត្រី ស្ថិតក្នុងភូមិព្រះពន្លា សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង ១០:១៦ នាទី ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២២។

លោកវីរៈសេនីយ៍ឯក សុី ឌី បានប្រាប់អ្នកយកព័ត៌មានថា កម្លាំងនគរបាលក្រុងសិរីសោភ័ណ និងកំលាំងនគរបាលសង្កាត់ប៉ុស្តិ៍ព្រះពន្លា បានធ្វើការដកហូតវត្ថុតាងរួមមាន ឧបករណ៍ និងវត្ថុ ដែលពាក់ព័ន្ធការប្រើប្រាស់សុីហ្សា និងបារីអេឡិចត្រូនិច ១. ម៉ាស៊ីនYOOZ ចំនួន ៤៣ គ្រឿង ២. ម៉ាស៉ីន Vape ចំនួន ៥ គ្រឿង ៣. ទឹកថ្នាំ Vape ចំនួន ៩ ដប ៤. ទឹកថ្នាំ YOOZ ចំនួន ៨ ប្រអប់ ៥. សំឡី ចំនួន ៦ ប្រអប់។

លោកវីរៈសេនីយ៍ឯក សុី ឌី បានឱ្យដឹងបន្តទៀតថា ម្ចាស់ទីតាំងលក់ផលិតផលសុីហ្សា និងបារីអេឡិចត្រូនិចនោះ មាន ឈ្មោះ ឡុង គឹមជា ភេទប្រុស អាយុ ២៦ ឆ្នាំ រស់នៅភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកវីរៈសេនីយ៍ឯក សុី ឌី បានប្រាប់ឱ្យដឹងបន្តទៀតថា ការចុះធ្វើការអប់រំ និងធ្វើកិច្ចសន្យាដល់ម្ចាស់ទីតាំងលក់ផលិតផលសុីហ្សា និងបារីអេឡិចត្រូនិច មិនឱ្យលក់បន្តទៀតនេះ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកបានឱ្យកម្លាំងនគរបាលចុះធ្វើការស្រាវជ្រាវរុករកទីតាំងណាដែលលួចលាក់ ចែកចាយ និងប្រើប្រាស់ ផលិតផលសុីហ្សា និងបារីអេឡិចទ្រនិច និងត្រូវចុះបង្ក្រាបជាបន្ទាន់។

លោកវីរៈសេនីយ៍ឯក សុី ឌី បានបញ្ជាក់ឱ្យដឹងបន្តទៀតថា ក្នុងនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានចេញបម្រាម ១. ការធ្វើអាជីវកម្ម និងការនាំចូលផលិតផលសុីហ្សា និងបារីអេឡិចត្រូនិច ត្រូវទប់ស្កាត់ជាបន្ទាន់។ ២. មិនត្រូវផ្ដល់ទីតាំងឬកន្លែងប្រើប្រាស់សុីហ្សា និងបារីអេឡិចត្រូនិច គ្រប់រូបភាពណាក៏ដោយ បើនៅតែបន្តលួចលាក់ធ្វើអាជីវកម្មបារីឡិចត្រូនិច ឬឧបករផ្សេងៗទៀតដែលច្បាប់ហាមឃាត់ សមត្ថកិច្ចនឹងយកម្ចាស់ទីតាំងទាំងអស់ អនុវត្តទៅតាមច្បាប់និងទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន៕
អត្ថបទ៖ វ៉ាន់ ណាង

-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង