Connect with us

សន្តិសុខសង្គម

វ៉ៃបំបែកកញ្ចក់រថយន្តប្រុង​លួច​លុយ តែ​រត់មិនរួចម្ចាស់ចាប់​ជាប់​បញ្ជូនទៅ​ប៉ូលិស

បានផុស

នៅ

ករណីលួច (កាបូបប្រាក់) និងធ្វើឲ្យខូចខាតដោយចេតនាទ្រព្យសម្បត្តិអ្នកដទៃ (ប្រើដុំថ្មគប់បែកកញ្ចក់រថយន្ត) បានកើតឡើង​នៅមុខផ្ទះលេខ ៤៧៩ ផ្លូវ ៣៦៩ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ នៅថ្ងៃទី ១៤-០៧-២០២២ ម៉ោង០៤និង៣០នាទី។

ក្នុងហេតុការណ៍​នេះ ជនសង្ស័យមាន​ឈ្មោះ លី ទិត្យ ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅ​ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។ ចំណែក​ជនរងគ្រោះទី១ មាន​ឈ្មោះ រីម ឃុនណេង ភេទ ប្រុស អាយុ ៣០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរបើកបររថយន្ត ស្នាក់នៅភូមិស្វាយប៉ាក សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។ និង​ជនរងគ្រោះទី២ ឈ្មោះ ឆេង សុភា ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្ត ស្នាក់នៅភូមិដើមពោធិ៍ ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មុនពេលកើតហេតុជនរងគ្រោះឈ្មោះ រីម ឃុនណេង បើករថយន្តដឹកត្រីមកឈប់នៅចំណុចកើតហេតុ ដោយពុំបានចាក់សោទ្វាររថយន្តទេ ស្រាប់តែជនសង្ស័យដើរមកបើកទ្វាររថយន្តលួចកាបូបប្រាក់ពណ៌ខ្មៅរបស់ជនរងគ្រោះ (ក្នុងកាបូបមានប្រាក់ ២០ម៉ឺនរៀល) ពេលនោះជនរងគ្រោះម្នាក់ទៀត​ឃើញស្រែកចោរៗ ជនសង្ស័យក៏យកដុំថ្ម​គប់កញ្ចក់រថយន្តជនរងគ្រោះបែកកញ្ចក់ខាងមុខ (រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ផ្លាកលេខ ភ្នំពេញ ៣C-២៦៤៦)។

ជនរងគ្រោះទាំង០២នាក់ ក៏នាំគ្នាឃាត់ខ្លួនជនសង្ស័យរួមកាបូបប្រាក់ពណ៌ខ្មៅ១ និងប្រាក់ ២០ម៉ឺនរៀល ពេលនោះក៏មានប្រជាពលរដ្ឋនាំគ្នាវាយជនសង្ស័យ រួចក៏នាំយកមកប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ច្បារអំពៅ២ ធ្វើការសាកសួរ។

សមត្ថកិច្ច​បាន​ធ្វើតេស្តិ៍ទឹកនោមរបស់ជនសង្ស័យ ក៏​រកឃើញ​វិជ្ជមានមានសារធាតុញៀន៕

អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៧ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៧ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៩ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម