សន្តិសុខសង្គម
ប្តីប្រពន្ធ រួមទាំងកូនអាយុ៣ ឆ្នាំ និងទារកក្នុងផ្ទៃ៧ខែផង បានស្លាប់ដោយទឹកហូរកួចចូលក្នុងទឹកស្ទឹង
ពោធិ៍សាត់ ៖ ភ្លៀងមួយមេធំ បង្កជាជំនន់ទឹកហូរកាត់ផ្លូវកួចយកមនុស្សនិងម៉ូតូធ្លាក់ចូលក្នុងទឹកស្ទឹង បណ្ដាលឲ្យមានមនុស្ស៣នាក់ស្លាប់ ២នាក់ជាមនុស្សស្រី។

ហេតុការណ៍នេះ កើតឡើងនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោងប្រមាណ ១៨និង១៥នាទី នៅចំណុចកំណាត់ផ្លូវជាតិលេខ៥៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៥៥-១៥៦ ត្រង់ស្ទឹងកាច់ ភូមិឯកភាព ឃុំថ្មដា។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះទី១ ជា សុខគឿន ភេទប្រុស អាយុ អាយុ៣៩ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិឈើទាល ឃុំត្នោតជុំ ស្រុកក្រគរ ២.ឈ្មោះ ចាន់ ភក្តី ភេទស្រី អាយុ៣៥ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិឈើទាល ឃុំត្នោតជុំ ស្រុកក្រគរ (ត្រូវជាប្រពន្ធ មានផ្ទៃពោះ០៧ ខែ) រកសពមិនទាន់ឃើញ និង៣.ឈ្មោះ លី ចាន់ថា ហៅឆៀងម៉ៃ ភេទស្រី អាយុ៣ឆ្នាំ រស់នៅភូមិ ឈើទាល ឃុំត្នោតជុំ ស្រុកក្រគរ (ត្រូវ ជាកូន)។

ប្រភពដដែលបានឲ្យដឹងថា ជនរងគ្រោះជិះម៉ូតូ ម៉ាក Dream C125 ពណ៌ខ្មៅ ផលិតឆ្នាំ ២០១៨ ពាក់ស្លាកលេខ ពោធិ៍សាត់ 1I-7548។

កម្លាំងសមត្ថកិច្ចបានប្រគល់សពដែលរកឃើញ ទៅក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យ ហើយកម្លាំងនគរបាលសហការជាមួយកម្លាំងយោធា និងកម្លាំងកងរាជអាវុធហត្ថស្រុក កំពុងបន្តស្វែងរកសពម្នាក់ទៀត៕
អត្ថបទ ៖ លានគ្រន
កែសម្រួលដោយ ៖ នាគព័ន្ធ





-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ