សន្តិសុខសង្គម
បុរសវ័យចំណាស់ម្នាក់លង់ទឹកស្រះស្លាប់ ខណៈត្រឡប់ពីចម្ការ
បុរសវ័យចំណាស់ម្នាក់ស្លាប់យ៉ាងអណោចអធម៌ ពេលត្រឡប់ពីចម្ការចុះងូតទឹកស្រះបានលង់ទឹក។ រឿងរាងនេះកើតឡើងនៅវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ នៅចំណុច ស្រះធំខាងជើងភូមិវត្តចាស់ ចម្ងាយប្រហែល៥០០ម៉ែត្រ ភូមិវត្តចាស់ ឃុំថ្មពួកស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ទោ ឈឿន គឹមឈុន អធិការនគរបាលស្រុកថ្មពួក បានប្រាប់ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឃិត ស្រឹម ភេទប្រុសអាយុ៥៩ឆ្នាំ រស់នៅភូមិវត្តចាស់ ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ លោកវរសេនីយ៍ទោ ឈឿន គឹមឈុន បានបញ្ជាក់ថា មុនពេលកើតហេតុតាមការឲ្យដឹងពីឈ្មោះ មី សោន ភេទស្រី អាយុ៦០ឆ្នាំ រស់នៅភូមិជាមួយគ្នាបានរៀបរាប់ថា ជនរងគ្រោះនិងគាត់បានត្រឡប់មកពីចម្ការវិញ បាននាំគ្នាចុះងូតទឹកស្រះ ពេលកំពុងដុសលាងខ្លួនស្រាប់តែបាត់ជនរងគ្រោះ ពេលនោះគាត់ខំរកជុំវិញស្រះ ស្រាប់តែប្រទះឃើញស្បែកជើងរបស់ជនរងគ្រោះអណ្ដែតក្នុងទឹកស្រះ គាត់ក៏រាវក្នុងទឹតអស់ចិត្ត នៅតែមិនឃើញជនរងគ្រោះ គាត់ក៏បានរត់ទៅហៅអ្នកភូមិឲ្យទៅជួយរករហូតដល់ម៉ោង៦និង១៣នាទីយប់ ទើបរកសពជនរងគ្រោះឃើញ និងស្រង់យកមកដាក់លើគោក។

លោកវរសេនីយ៍ទោ ឈឿន គឹមឈុន បានបញ្ជាក់បន្ថែមទៀតថា ក្រោយពីកើតហេតុហើយសមត្ថកិច្ចចម្រុះបានចុះដល់កន្លែងកើតហេតុបង្កើតគណៈកម្មការធ្វើការពិនិត្យសពពុំឃើញមានស្លាកស្នាមអ្វីដែលពាក់ព័ន្ធលើករណីឃាតកម្មទេ បើយោងតាមការសន្និដ្ឋានរបស់គ្រូពេទ្យជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន សពបានប្រគល់ជូនក្រុមគ្រួសារដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ៕
អត្ថបទ៖ វ៉ាន់ ណាង



-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ