Connect with us

សន្តិសុខសង្គម

​ប្រជាកសិករម្នាក់ ប្រទះឃើញយុទ្ធភណ្ឌមិនទាន់ផ្ទុះ ៨ គ្រាប់នៅដំបូកស្រែ

បានផុស

នៅ

​ប្រជាកសិករវ័យចំណាស់ម្នាក់ បានរត់ទៅប៉ុស្តិ៍ប៉ូលិសទាំងភិតភ័យ ខណៈកាប់ដីដំបូកប៉ះចំយុទ្ធភណ្ឌជាច្រើនគ្រាប់ ដែលមាន​ប្រភេទ​ផ្សេងៗ​ពីគ្នា​កប់​នៅ​ក្នុង​ដំបូកស្រែ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សមត្ថកិច្ច​ថា ហេតុ​ការ​ខាងលើ បានកើត​ឡើងកាលពី​ថ្ងៃទី ១៧​ ខែកក្កដា ឆ្នាំ ​២០២២​នេះ វេលា​ម៉ោង ០១ និង ​០០ ​នាទី កម្លាំង​នគរបាលស្រុកប​វេ​ល បានទទួល​សេចក្តីរាយការណ៍​ពី​កសិករ​ម្នា​ក់ថា គាត់​បាន​ប្រទះឃើញ​គ្រាប់​យុទ្ធភណ្ឌ​ជាច្រើន​គ្រាប់​នៅ​នឹងដំបូក​ស្រែ​របស់គាត់ ហើយ​កម្លាំង​ជំនាញ​ក៏បាន​ចុះទៅ​ដល់ទី​តាំង​ភ្លាមៗ​ដើម្បី​ត្រួតពិនិត្យ នឹង​នាំយកមក​រក្សាទុក​ហើយ​រាយការណ៍​ជូន​អង្គភាពស៊ីម៉ាក់យកទៅ​កម្ទេច​ចោល។​

​សមត្ថកិច្ច​បន្តថា ប្រជា​ពលរដ្ឋ​ដែលជា​ម្ចាស់​ស្រែ​មាន ឈ្មោះ សឿន សាន ភេទ​ប្រុស អាយុ ៥៣ ​ឆ្នាំ រស់នៅភូមិ​បួរ​សង្គ្រាច ឃុំឃ្លាំង​មាស ស្រុកប​វេ​ល ខេត្តបាត់ដំបង ដែលជា​ចំណុច​និង​ទីតាំង​កើតហេតុ​ខាងលើ ខ​ណៈដែល​គាត់​បាន​កាប់​កាយ​ដីដំបូក ក្នុង​ស្រែ​ហើយក៏​ប្រទះឃើញ​គ្រាប់​ចំនួន​០៨​ គ្រាប់​ទើប​មក​រាយការណ៍​តែម្តង​។​

​សមត្ថកិច្ច​បញ្ជាក់ថា គ្រាប់​ទាំងនោះ​រួមមាន​÷ គ្រាប់បេ ៤០ ចំនួន ០១ គ្រាប់​,​គ្រាប់ បេ ៤១ ចំនួន ០២ គ្រាប់​,​គ្រាប់ឡង់ ចំនួន ០១ គ្រាប់​,​គ្រាប់ ៦០ ចំនួន ០១ គ្រាប់​, គ្រាប់ ៨០ ចំនួន ០២ គ្រាប់​,​ម៉ី​ន ៦៩ ចំនួន​០១ គ្រាប់ ផង​។ ក្រោយ​សមត្ថកិច្ច​ពិនិត្យ ដល់ទី​តាំង​បានឃើញ​គ្រាប់​ទាំងនោះ​ហើយ​ធ្វើការ​សន្និដ្ឋានថា គ្រាប់​យុទ្ធ​ភណ្ឌ​ទាំងអស់​ខាងលើ​នៅមាន​គុណភាព​នៅឡើយ ហើយ​ក៏បាន​សហការ​ជាមួយមន្ត្រីស៊ីម៉ាក់ ដើម្បី​ប្រគល់​ឲ្យ​យកទៅ​កម្ទេច​ចោល​តាម​ជំនាញ​បច្ចេកទេស​នៅពេល​ក្រោយ​៕

អត្ថបទ៖ ​សៅ សារិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

វិទ្យាស្ថាន NPIC, Global Together និងវិទ្យាស្ថាន KOPO ចុះMoUរួមគ្នា ដើម្បី​ពង្រឹង​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា

ព័ត៌មានជាតិ២៣ នាទីutes មុន

លោក សូ ណារ៉ូ ថាបទពិសោធន៍ហ្វីលីពីនអាចជួយដល់ការបណ្ដុះបណ្ដាលពលករជំនាញកម្ពុជា

លីម តិចម៉េង
ជីវិតកម្សាន្ដ៥ ម៉ោង មុន

ព្រោះទេពកោសល្យច្រៀង! លីម តិចម៉េង ត្រូវអ្នកគាំទ្រជំរុញបន្ថែមរសជាតិសិល្បៈមួយទៀត ជាមួយចម្រៀងរ៉េប Hip Hop

ព័ត៌មានជាតិ៦ ម៉ោង មុន

ជំនួបជាមួយសម្ដេចធិបតី, ប្រធានរដ្ឋសភាហ្វីលីពីន សរសើរពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា

សេដ្ឋកិច្ច៦ ម៉ោង មុន

ទីផ្សារពស់ចាន់ល្មម នៅតែអាចលក់បានថ្លៃ និងមានតម្រូវការខ្ពស់

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម