សន្តិសុខសង្គម
អ្នកបង់សំណាញ់ម្នាក់រអិលជើងធ្លាក់ចូលទឹកកំពុងហូរគួចខ្លាំង សាច់ញាតិបានត្រឹមឈរចាំមើលសព
បុរសអ្នកបង់សំណាញ់នៅខ្នងទំនប់បារាំងរអិលជើងធ្លាក់ត្រូវចន្តរទឹកហូរគួចយកទៅបាត់នៅម៉ោង៨យប់មិនសង្ឃឹមនៅរស់នោះឡើយ
មានករណីភ្ញាក់ផ្អើលមួយបានកើតឡើងនៅលើខ្នងទំនប់បារាំង ស្ថិតនៅក្នុងភូមិកណ្ដាលសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ដោយសារបុរសអ្នកបង់សំណាញ់ម្នាក់ ខណៈកំពុងបង់សំណាញ់បានរអិលជើងធ្លាក់ចូលចរន្តទឹកហូរកួចខ្លាំង និងបានបាត់ខ្លួនតែម្ដង។
ហេតុការខាងលើនេះបានកើតឡើងនៅវេលាម៉ោង២០និង៣០នាទីយប់ ថ្ងៃទី១៨ ខែកក្ដដា ឆ្នាំ២០២២ នៅចំណុចខ្នងទំនប់បារាំង ស្ថិតនៅក្នុងភូមិកណ្ដាលសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។
សមត្ថកិច្ចនគរបាលមូលដ្ឋាន និងអាជ្ញាធរនៅកន្លែងកើតហេតុបានឲ្យដឹងថា ក្រោយពេលកើតហេតុ រយៈពេលជិត២ម៉ោងហើយនៅមិនទាន់រកឃើញជនរងគ្រោះឃើញនៅឡើយ ដោយប្រជាពលរដ្ឋនៅតំបន់នោះកំពុងបន្តស្វែងរក ។ ចំណែកបុរសខាងលើមានឈ្មោះ ហៅក្រៅ អួន អាយុ៣៤ឆ្នាំ មានទីលំនៅក្នុងភូមិចំការតាម៉ៅ ឃុំស្រែថ្មី ស្រុករលាប្អៀរ។ ព័ត៌មាននេះក៏បានដឹងដល់ក្រុមគ្រួសារជនរង គ្រោះហើយផងដែរ ។
ព័ត៌មានចុងក្រោយរហូតដល់ម៉ោង២២និង៣០នាទីយប់ ថ្ងៃទី១៨នេះ ក្រុមការងារសមត្ថកិច្ចនិងប្រជាពលរដ្ឋ និងសាច់ញាតិជនរងគ្រោះនៅមិនទាន់រកឃើញជនរងគ្រោះនៅឡើយទេ ដោយពុំមាននណាម្នាក់ហ៊ានចុះទឹករាវរកជនគ្រោះឡើយ ដោយស្ថានភាពយប់ងងិតទឹកក៏ហូរគួចខ្លាំង ។ ចំណែកក្រុមគ្រួសារជនរងគ្រោះក៏បានរង់ចាំមើលសពជនរងគ្រោះនៅចំណុចស្ពានឈើ ឆ្លងទៅភូមិកណ្តាលដែលជាកន្លែងចុងខ្សែទឹកហូរចម្ងាយពីកន្លែងកើតហេតុប្រមាណជាង៣០០ម៉ែត្រផងដែរ ៕
អត្ថបទ៖ ឈៀងថារិទ្ធ
-
ចរាចរណ៍៥ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍១ សប្តាហ៍ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ចរាចរណ៍៥ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ