Connect with us

សន្តិសុខសង្គម

ឆ្មក់បង្ក្រាបស្តុកបារី និងស្រា ខុសច្បាប់ ២ កន្លែង លួចនាំចេញទៅថៃ

បានផុស

នៅ

ទីតាំងល្មើសច្បាប់ ២ កន្លែង ដែលសំងំស្តុកទំនិញខុសច្បាប់រាប់ឆ្នាំ លួចលាក់ឆ្លងដែនទៅកាន់ប្រទេសថៃ ត្រូវកម្លាំងប៉ូលិសសេដ្ឋកិច្ច ដឹកនាំដោយតំណាងអយ្យការចុះបង្ក្រាប។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រតិបត្តិការ​នេះ បានធ្វើ​ឡើង​កាលពីថ្ងៃទី​ ១៨ ខែកក្កដា ឆ្នាំ ​២០២២ ដែលមាន​ការដឹកនាំ​ដោយ​លោក ក្រឡាបញ្ជី គឹម ប៊ុនធឿន និង​អមដំណើរ​ដោយ​លោក យី យក់​សាន នាយការិយាល័យ​ប៉ូលិស​បង្ក្រាប​បទល្មើស​សេដ្ឋកិច្ច និង​មានការ​សហការ​ពី​មន្ត្រីនគរបាល​ស្រុក​ផងដែរ​។​

ការចុះ​ឆែក​ឃ្លាំង ​ដែល​សង្ស័យថា​មាន​ស្តុ​ក ស្រា បារី សម្រាប់​នាំចូល​ប្រទេស​ថៃ គឺ​បានធ្វើ​ឡើងលើ ​២​ ទីតាំងផ្សេងគ្នាក្នុងពេល​តែមួយ គឺ​ទី ១ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​លេខ​ ៥៩ ចូលទៅ​កាន់​ច្រក​ទ្វារ​អន្តរជាតិ​គីឡូ​ ១៣ (​ភ្នំ​ដី​)​ស្ថិតក្នុង​ភូមិ​គីឡូ​ ១៣ ឃុំសន្តិភាព ស្រុក​សំពៅ​លូន ដែលជា​កម្ម​សិទ្ធ​របស់​ឈ្មោះ សិ​ដ្ឋ និង​ទី ​២ តាម​បណ្តោយ​ផ្លូវ​លេខ​ ៥៧ ស្ថិតក្នុង​ភូមិ​គីឡូ​ ១៣ ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ជា​កម្ម​សិទ្ធ​របស់​អ្នកស្រី វី ។​

សុំ​បញ្ជាក់ថា​ទីតាំង​ចំនួន​ ២ ​ខាងលើ ​ដែល​កម្លាំង​សមត្ថកិច្ច​សហការ​ធ្វើកា​រ​ត្រួតពិនិត្យ​នោះ​ គឺជា​ទីតាំង​ដែល​សមត្ថកិច្ច​សង្ស័យថា ​មានការ​ស្តុក​នូវ​ទំនិញ​ខុសច្បាប់​ដូចជា​ស្រា​បារី​ សម្រាប់ធ្វើ​ការនាំ​ឆ្លងដែន​ចូលទៅ​ប្រទេស​ថៃ​ដោយ​ខុសច្បាប់​។​

ជួប​ជាមួយ​កម្ពុ​ជាថ្មី តាមរយៈទូរស័ព្ទ អ្នកស្រី វី បាន​ទទួលស្គាល់ថា ទំនិញ​របស់​អ្នកស្រី​ពិត​ជាមាន​មួយចំនួន​ខុសច្បាប់​ពិតប្រាកដ។ ដោយឡែក​លោក យី យក់​សាន នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ក៏បាន​បញ្ជាក់​ផងដែរ​ថា លោក​មិនទាន់​កំណត់​ជា​របាយការណ៍​ឲ្យបាន​ច្បាស់លាស់​នៅឡើយ​ទេ​អំពី​ទំនិញ​ដែល​ខុសច្បាប់ ដោយសារតែ​ទំនិញ​មាន​ច្រើន ហើយ​កម្លាំង​របស់លោក​កំពុង​ពិនិត្យ ៕

អត្ថបទ៖ សោ និយម​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម