សន្តិសុខសង្គម
ខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋជាច្រើនខ្នង នៅស្រុករតនៈមណ្ឌល
ផ្ទះប្រជាពលរដ្ឋ ៧ ខ្នង ត្រូវបានរបើករបាញស្ទើរទាំងស្រុង បន្ទាប់ពីមានភ្លៀងធ្លាក់មួយមេយ៉ាងធំ ព្រមទាំងមានខ្យល់កន្ត្រាក់បោកបក់មកជាមួយផង ដែលធ្វើឲ្យផ្ទះទាំងនោះរងនូវការខូចខាតតែម្តង។

ករណីគ្រោះធម្មជាតិនេះ បានកើតឡើងកាលពីថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២២ វេលាម៉ោង ៣ រសៀល ត្រង់ចំណុច ភូមិជីសាង ឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ដែលធ្វើឲ្យប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋ ចំនួន ៧ ខ្នង។


ផ្ទះទាំងនោះគឺជារបស់ឈ្មោះ ១.ឈ្មោះ រួម ពឿន ភេទប្រុស អាយុ ៤៩ ឆ្នាំ ផ្ទះទំហំ ១០ម៧ ម ២.ឈ្មោះ វ៉ាន់ ស្រីនួន ភេទស្រី អាយុ ២២ ឆ្នាំ ផ្ទះទំហំ ៦មx៩ម ៣.ឈ្មោះ ឈា ឆន ភេទស្រី អាយុ ៥៥ឆ្នាំ ផ្ទះតម្កល់ទំហំ ៦មx៧ម ៤.ឈ្មោះ អ៊ុន មេន ភេទប្រុស អាយុ ៦៤ ឆ្នាំ ផ្ទះតម្កល់ទំហំ ៦មx៧ម ៥.ឈ្មោះ ប៉ែល មករា ភេទប្រុស អាយុ ៣០ ឆ្នាំ ផ្ទះតម្កល់ទំហំ ៦មx៧ម ៦.ឈ្មោះ សឹម សៀក ភេទស្រី អាយុ ៤៦ ឆ្នាំ ផ្ទះទំហំ ៤មx៥ម និង ៧.ឈ្មោះ ខិន ខើន ភេទស្រី អាយុ ៣៦ ឆ្នាំ ផ្ទះទំហំ ៤មx៥ម។ បច្ចុប្បន្នអាជ្ញាធរមូលដ្ឋានបានរាយការណ៍ជូនទៅថ្នាក់ខេត្ត និងសាខាកាកបាទក្រហមខេត្តរួចហើយ៕



អត្ថបទ៖ សោ និយមរ័ត្ន

-
សន្តិសុខសង្គម៤ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍៦ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
សន្តិសុខសង្គម៧ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក