សន្តិសុខសង្គម
អាជ្ញាធររកឃើញសពបុរសរអិលជើងធ្លាក់ចូលចរន្តទឹកហូរ
បន្ទាប់ពីមានករណីបុរសអ្នកបងសំណាញ់ម្នាក់បានរអិលជើងធ្លាក់ទឹកបាត់ខ្លួននៅ ទំនប់បារាំងក្នុងភូមិកណ្ដាល សង្កាត់ផ្សារឆ្នាំងក្រុងកំពង់ឆ្នាំង កាលពីយប់ថ្ងៃទី១៨ ខែកក្កដាមក នៅថ្ងៃទី១៩ ខែ កក្កដានេះ ក្រុមការងារចម្រុះចុះមុជរាវរក សពជនរងគ្រោះ ដែលបានរអិលជើងធ្លាក់ទឹកនៅចំណុចមុខទឹកហូរកួចខ្លាំងទំនប់បារាំងកន្លែងកើតហេតុខាងលើ។

ប្រភពព័ត៌មានពីក្រុមការងារបានឱ្យដឹងថា ការចុះមុជទឹកគឺប្រើម៉ាស៊ីនខ្យល់មុជរាវរក ដោយបានដំណើរការតាំងពីម៉ោងប្រមាណ ៧ព្រឹក រហូតដល់ម៉ោង ៤ ល្ងាច ក្នុងនោះកាណូតរបស់អ្នកមុជទឹក២ គ្រឿង បានក្រឡាប់លិចផងដែរនៅពេលធ្វើសកម្មភាព ក្នុងចរន្តទឹកហូរកួចខ្លាំងប៉ុន្តែអ្នកជំនាញទាំងនោះសុទ្ធតែចេះហែលទឹក ពុំមានគ្រោះថ្នាក់នោះឡើយ ហើយក៏ពុំបានរាវរកឃើញសពជនរងគ្រោះឡើយ។

រហូតដល់ម៉ោង ១៦ និង ៤០ នាទីល្ងាច ទើបសាឡាងដរទទឹងបានប្រទះឃើញសពជនរងគ្រោះបានអណ្ដែតទឹកនៅចុងភូមិចុងកោះហួ សចំណតសាឡាងដរ កំពង់ឆ្នាំង កំពង់លែងដែលមានចម្ងាយជិត២ គីឡូម៉ែត្រពីទំនប់បារាំងកន្លែងកើតហេតុ។
ប្រភពពីក្រុមការងារបានឱ្យដឹងទៀតថាបុរសរងគ្រោះមាន ឈ្មោះ អួន អា យុ៣៤ឆ្នាំ មានទីលំនៅក្នុងភូមិចំការ តាម៉ៅ ឃុំស្រែថ្មី ស្រុករលាប្អៀរ មុនពេលមកបង់សំណាញ់ រូបគាត់បានហូបស្រារួចកងមកបង់សំណាញ់នៅខ្នងទំនប់បារាំង វេលាម៉ោងជាង ៨ យប់ ចៃដន្យក៏ជួបនឹងគ្រោះថ្នាក់រអិលជើងធ្លាក់ទឹកលង់ស្លាប់តែម្ដង។

សពបុរសរងគ្រោះត្រូវបានក្រុមកា រងារចម្រុះ ប្រគល់ជូនក្រុមគ្រួសារទទួល យកទៅធ្វើបុណ្យតាមប្រពៃណីនៅក្នុងមូលដ្ឋាន៕



អត្ថបទ៖ ឈៀងថារិទ្ធ

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?