Connect with us

សន្តិសុខសង្គម

ឆ្មក់​ចូល​ពិនិត្យ​ទីតាំង​ទទួលបញ្ញើ អឹម អេស ធី អ៊ិច​ប្រេ​ស រកឃើញ​ទំនិញ​អត់​ច្បាប់​ជាច្រើន​ឡាំង

បានផុស

នៅ

បាត់ដំបង ៖ ទំនិញ​ខុសច្បាប់​ប្រមាណ ១៩០ឡាំង ត្រូវបាន​កម្លាំង​ជំនាញ​ធ្វើការ​ដកហូត និង​នាំខ្លួន​ម្ចាស់​ទីតាំង​ទៅ​ធ្វើ​ការសាកសួរ បន្ទាប់ពី​កម្លាំង​សមត្ថកិច្ច​បាន​រក​ឃើញ​នៅ​ក្នុង​ក្រុមហ៊ុន​បញ្ញើ​ឥវ៉ាន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រតិបត្តិការ​នេះ បានធ្វើ​ឡើង នា​ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ​២០២២ វេលា​ម៉ោង​៩​នឹង​៤០​នាទី ព្រឹក ដែល ដឹកនាំ​ដោយ​ព្រះរាជអាជ្ញារង​នៃ​សាលាដំបូង​ខេត្តបាត់ដំបង រួម​ជាមួយនឹង​កម្លាំង នគរបាល​នៃ ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តបាត់ដំបង ប៉ុស្តិ៍​រដ្ឋបាល​បឹងរាំង និង​អាជ្ញាធរ​មូលដ្ឋាន​ផងដែរ​។

នៅ​ក្នុង​កិច្ចប្រតិបត្តិការ​នេះដែរ គឺ បាន​ចុះ​អនុវត្តតាម​ដីកា​អនុញ្ញាត​ឲ្យ​ធ្វើការ​ឆែកឆេរ លេខ​០២​ដ​.​ក​.​អ ឆ​.​ឆ​/២២ ពិនិត្យ​និង​រុករក​វត្ថុតាង លើ​ឃ្លាំង​ស្តុក​អីវ៉ាន់​បញ្ញើ​របស់​ក្រុមហ៊ុន អឹម អេស ធី អ៊ិច​ប្រេ​ស ដែលមាន​ទីតាំង​ក្នុងភូមិ​ស្វាយ​ធំ ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្តបាត់ដំបង​។

នៅក្នុង​ការពិនិត្យ​ឆែកឆេរ កម្លាំង​ជំនាញ​បាន​រកឃើញ​និង​ដកហូត​ទឹកដោះគោ​ស្រស់​និង​ទឹកដោះគោ​ជូរ​ចម្រុះ បាន​ចំនួន​១៩០ កែស រថយន្ត ១ គ្រឿង​ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3F-8861 ព្រមទាំង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​១​នាក់​ឈ្មោះ សំ អឿន ភេទ​ប្រុស​អាយុ ៣៨​ឆ្នាំ ស្នាក់​នៅក្នុង ភូមិ ឃុំ កើតហេតុ​ខាងលើ​(​ជា​ម្ចាស់​ទីតាំង​)​។

បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង​ត្រូវ​បាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​យក​ទៅ​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​នីតិវិធី​៕

អត្ថបទ ៖ សោ និយម​រ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម