សន្តិសុខសង្គម
បាក់រលំទីតាំងលាយបេតុងខ្នាតយក្សមិនមានច្បាប់សាងសង់បង្កការភ្ញាក់ផ្អើលកណ្ដាលក្រុងសែនមនោរម្យ
ទីតាំងលាយបេតុងខ្នាតយក្ស ដែលមិនមានច្បាប់សាងសង់ មិនមានច្បាប់អាជីវកម្ម និងគ្មានការអនុញ្ញាតពីមន្ទីរជំនាញពាក់ព័ន្ឋមួយកន្លែងបានដួលបាក់រលំបង្កការភ្ញាក់ផ្អើល និងធ្វើឲ្យអ្នកមានផ្ទះជិតខាងមានការព្រួយបារម្ភជាខ្លាំងអំពីសុវត្ថិភាព ដែលហេតុការគ្រោះថ្នាក់នេះបានកើតឡើងនៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ ត្រង់ចំណុចជិតថ្នាលបណ្តុះកូនឈើសែនមនោរម្យ ស្ថិតនៅភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

ប្រជាពលរដ្ឋដែលឃើញហេតុការណ៍ផ្ទាល់បានឲ្យដឹងថា មុនពេលកើតហេតុនាព្រឹកថ្ងៃទី២០ ខែកក្កដា គេបានឃើញរថយន្តដឹកស៊ីម៉ង់ត៍ទម្ងន់រាប់សិបតោនបានឈប់ផ្ទេរស៊ីម៉ង់ត៍ចេញពីរថយន្តសណ្តោង បញ្ជូនទៅតៅឬស៊ីទែនផ្ទុក ដែលមានជើងទម្រកម្ពស់ប្រមាណ២០ម៉ែត្រ ចំនួនបី។
ប្រជាពលរដ្ឋបន្តថា នៅវេលាម៉ោងប្រមាណ១១និង៣០នាទីព្រឹកថ្ងៃដដែលក៏មានភ្លៀងធ្លាក់មួយមេធំបានមួយសន្ទុះស្រាប់តែគេប្រទះឃើញថា តៅសម្រាប់ផ្ទុកស៊ីម៉ង់ត៍មួយក្នុងចំណោមបី បានបាក់ទ្រេតដល់ដីហុយទ្រលោម បង្កឲ្យមានការភ្ញាក់ផ្អើលតែម្តង។

ក្រោយក្រុមមន្ទីរជំនាញដែលបានចុះដល់កន្លែងកើតហេតុ រួមមានអាជ្ញាធរក្រុង,មន្ត្រីមន្ទីរដែនដី,មន្ត្រីមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកទេស និងនវានុវត្តន៏ សមត្ថកិច្ចនគរបាលនិងអាវុធហត្ថរកឃើញថា ទីតាំងដែលដំឡើងម៉ាស៊ីនស្វ័យប្រវត្តិលាយបេតុងស្រាប់ខាងលើនេះ បានធ្វើអាជីវកម្មដោយគ្មានសុំច្បាប់អនុញ្ញាតពីមន្ត្រីជំនាញណាទាំងអស់ រួមទាំងអាជ្ញាធរដែនដី។ ខណៈមន្ត្រីជំនាញទាំងអស់កំពុងចុះពិនិត្យពីផលប៉ះពាល់ ដែលបណ្តាលមកពីការបាក់តៅផ្ទុកស៊ីម៉ងត៍ឆៅនេះ។

ម្ចាស់ឃ្លាំងសំណង់ដែលមានឈ្មោះ ហ៊ាង ឆៃលី អះអាងថា មូលហេតុដែលបណ្តាលឲ្យបាក់នេះមិនមែនខុសបច្ចេកទេសទេ គឺមកពីផ្ទុកស៊ីម៉ង់ត៍លើសចំណុះ។ ក្នុងនោះតៅមួយអាចផ្ទុកស៊ីម៉ង់ត៍បាន ១០០តោន បីតៅនេះមានចំណុះ៣០០តោនបន្ទាប់ពីដាក់ពេញក៏បាក់ស្រឹបតែម្តង។
លោក ឆៃ លី បានបន្តថា ម៉ាស៊ីនដែលគាត់បានដំឡើងសម្រាប់ធ្វើបេតុងលាយស្រេចនេះ គ្មានក្រុមហ៊ុនណាសង់ឲ្យទេ ពោលគឺគាត់បានទិញពីកន្លែងក្ស័យធនមួយកន្លែង យកមកដំឡើងដោយខ្លួនឯងតាមរបៀប ចាប់ឆាយ។

លោក តូវ សុធារ៉ា ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកទេស និងនវានុវត្តន៏ ខេត្តមណ្ឌលគិរី បានឲ្យដឹងថា ទីតាំងដែលគេបានសង់សំណង់សម្រាប់លាយបេតុងនេះ គឺមិនមានច្បាប់ពីខាងមន្ទីររបស់លោកនោះទេ ហើយកន្លងមកនេះ មន្ទីរបានចេញលិខិតអញ្ជើញម្ចាស់អាជីវកម្មខាងលើនោះ ទៅសុំច្បាប់និងប្រឹក្សាបច្ចេកទេសពីមន្ទីរ ប៉ុន្តែម្ចាស់ទីតាំងគឺមិនសហការជាមួយមន្ត្រីជំនាញឡើយ។

សូមរំឮកថា មុនកើតមានករណីបាក់តៅផ្ទុកស៊ីម៉ង់ត៍ទម្ងន់រាប់រយតោននេះ ទីតាំងឃ្លាំងស្តុកគ្រឿងសំណង់ដ៏ធំនេះ ក៏ត្រូវបានអាជ្ញាធរក្រុងសែនមនោរម្យ និងមន្ទីរដែនដីខេត្តមណ្ឌលគិរី ចេញលិខិតផ្អាកការដ្ឋានពីរលើករួមមកហើយ កាលពីអំឡុងខែឧសភា ឆ្នាំ២០២២ ជុំវិញការសាងសង់របងរំលោភយកអូរទឹកធម្មជាតិនៅខាងក្រោយឃ្លាំងនេះ។
ប៉ុន្តែម្ចាស់ទីតាំង លោក ហ៊ាង ឆៃលី ដែលមានងារជា ឯកឧត្តមផងនោះ មិនបានអនុវត្តន៍តាមមន្ត្រីជំនាញទេ ថែមទាំងបន្ថែមសកម្មភាពសាងសង់រួចរាល់ ហើយនៅថ្ងៃទី២០ ខែកក្កដា ក៏កើតមានករណីបាក់រំលំគ្រឿងចក្រខ្នាតយក្សនេះម្តងទៀត៕
អត្ថបទ៖ វុទ្ធឦសាន


-
សន្តិសុខសង្គម១៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៧ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច