Connect with us

សន្តិសុខសង្គម

ប៉ូលិសក្រុងភ្នំពេញកំពុងស្រាវជ្រាវកំណត់មុខសញ្ញាក្រុមចោរឆក់នៅស្ពានអាកាសស្ទឹងមានជ័យ (មានវីដេអូ)

បានផុស

នៅ

លោក សាន សុខសីហា អ្នកនាំពាក្យនគរបាលរាជធានីភ្នំពេញ បញ្ជាក់ថា សមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវ កំណត់មុខសញ្ញាជនល្មើស ដើម្បីនាំខ្លួនមកផ្ដន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណីឆក់នៅលើស្ពានអាកាសស្ទឹងមានជ័យ កាលពីរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមវីដេអូឃ្លីបចែកចាយលើបណ្ដាញសង្គម កាលពីរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ មានក្រុម ចោរមួយក្រុម បានធ្វើសកម្មភាពឆក់កាបូបរបស់ពលរដ្ឋម្នាក់ ដែលកំពុងជិះម៉ូតូនៅលើស្ពានអាកាសស្ទឹង មានជ័យ ក្នុងភូមិសាស្ត្រសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ចំពោះករណីនេះ លោក សាន សុខសីហា ថ្លែងប្រាប់ «កម្ពុជាថ្មី» នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២នេះ ថា «នៅពេលឃើញ និងទទួលបានដំណឹងភ្លាម គឺកម្លាំងសមត្ថកិច្ចជំនាញបានចុះទៅដល់កន្លែងហេតុ ការណ៍ ហើយធ្វើការស្រាវជ្រាវ និងបានសួរនាំប្រជាពលរដ្ឋ និងសាក្សីនៅទីនោះ ពិតជាមានករណីក្រុម ចោរឆក់កើតឡើងមែន» ។

ប៉ុន្តែលោកបញ្ជាក់ថា មកដល់ពេលនេះ មន្ត្រីសមត្ថកិច្ច ក៏មិនទាន់បានឃើញជនរងគ្រោះមកដាក់ពាក្យ បណ្ដឹងទេ។ តែយ៉ាងណា កម្លាំងសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវ កំណត់មុខសញ្ញា ដើម្បីបង្ក្រាបឱ្យបានលើជនសង្ស័យដែលធ្វើសកម្មភាពឆក់យ៉ាងអនាធិបតេយ្យក្នុងរាជធានីភ្នំពេញ។

បើតាមមន្ត្រីរូបនេះ បទល្មើសចោរឆក់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ គឺកម្លាំងសមត្ថកិច្ចនៃស្នងការ ដ្ឋាននគរបាលរាជធានីភ្នំពេញ តែងតែធ្វើការបង្ក្រាបបានជាបន្តបន្ទាប់ ហើយមានការថយចុះមួយចំនួនផងដែរ ។  លោក បន្តថា នៅមានខ្វះចន្លោះលើករណីខ្លះ ប៉ុន្តែកម្លាំងនគរបាលរាជធានីភ្នំពេញ នឹងបន្តខិតខំបន្ថែមទៀត តាមរយៈការពង្រឹងសមត្ថភាពរបស់មន្ត្រីជំនាញ និងមន្ត្រីនគរបាលនៅតាមមូលដ្ឋាន ដើម្បីចុះល្បាត បង្កទប់ស្កាត់ និងការបង្ក្រាបជាក់ស្ដែងឱ្យទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព៕

សូមទស្សនាវីដេអូ!

អត្ថបទ ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៨ នាទីutes មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

ព័ត៌មានជាតិ១ ម៉ោង មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ២ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា៣ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

កូនខ្មែរដំបូង! បង្កើតចង្វាក់ថ្មី KHMER VIBE កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត និងស្ដេចភ្លេង tempo tris បង្កើតស្នាដៃដ៏អស្ចារ្យនេះ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

សន្តិសុខសង្គម២៣ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

រថភ្លើង
ចរាចរណ៍១៤ ម៉ោង មុន

រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ផ្ទុះ​បំពង់បង្ហូរ​ឧស្ម័ន​នៅ​ម៉ាឡេស៊ី បណ្ដាល​ឲ្យ​របួស​មនុស្ស​២៥​នាក់

Sokha Hotels

ព័ត៌មានពេញនិយម