Connect with us

សន្តិសុខសង្គម

៦ខែឆ្នាំនេះ គ្រោះអគ្គិភ័យកើតឡើង២៥១​លើក សម្លាប់មនុស្ស១១នាក់ និងបំផ្លាញផ្ទះជាង៤០០ខ្នង

បានផុស

នៅ

នៅក្នុងរយៈពេល៦ខែឆ្នាំ២០២២នេះ គ្រោះអគ្គិភ័យបានកើតឡើងចំនួន២៥១លើកនៅទូទាំងប្រទេស បណ្តាលឱ្យមនុស្សស្លាប់១១នាក់ និងរងរបួស៣២នាក់ ព្រមទាំងបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋប្រមាណ៤៤៥ខ្នងល្វែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឲ្យដឹងថា ក្រៅពីនេះគ្រោះអគ្គិភ័យបានបណ្តាលឱ្យខូចខាតតូបលក់ដូរចំនួន៤៦តូប ឆេះឃ្លាំងទំនិញចំនួន១៣កន្លែង ឆេះរោងចក្រនិងសិប្បកម្មចំនួន៦កន្លែង
អគាររដ្ឋបាល២កន្លែង សាលារៀន២ខ្នងឆេះខូចខាតស្រូវជង្រុក១៣តោនគ្រាប់ពោត២០តោន រថយន្ត២០គ្រឿង
ម៉ូតូ៨៣គ្រឿងនិងចំការស្វាយចន្ទីចំនួន៦ហិកតា។

តួលេខគ្រោះអគ្គិភ័យនេះ បើប្រៀបធៀបទៅនឹងរយៈពេល៦ខែដូចគ្នាកាលពីឆ្នាំ២០២១និង២០២០កន្លងទៅឃើញថា មានការថយចុះតែករណីស្លាប់និងរបួសមានចំនួនប្រហាក់ប្រហែលគ្នា។ រយៈពេល៦ខែដើមឆ្នាំ២០២១មានគ្រោះអគ្គិភ័យកើតឡើងចំនួន២៨៨លើកនៅទូទាំងប្រទេសបណ្តាលឱ្យមនុស្សស្លាប់ចំនួន១៤នាក់និងរបួសចំនួន២៩នាក់ព្រមទាំង​ខូចខាតផ្ទះសម្បែងចំនួន៣២១ខ្នងខូចខាតតូបផ្សារចំនួន៨០តូបឃ្លាំងទំនិញចំនួន១១កន្លែង រោងចក្រនិងសិប្បកម្មចំនួន១១កន្លែងនិងអគាររដ្ឋបាលចំនួន១៧កន្លែង។ ចំណែក៦ខែឆ្នាំ២០២០មានគ្រោះអគ្គិភ័យបានកើតឡើងចំនួន​ង​៤០៦លើកបណ្តាលឱ្យស្លាប់មនុស្សចំនួន១៣នាក់និងរងរបួសចំនួន២៤នាក់ខូចខាតលំនៅដ្ឋានចំនួន៤៤៦ខ្នង តូបផ្សារចំនួន១០០តូប ឃ្លាំងទំនិញចំនួន៥កន្លែង រោងចក្រសិល្បកម្មចំនួន២១កន្លែង និងអគាររដ្ឋបាលចំនួន៨កន្លែង ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម