សន្តិសុខសង្គម
ស្រ្តីម្នាក់ជិះម៉ូតូដឹកកូនជ្រុលចង្កូតធ្លាក់ត្រពាំងលង់ទឹកស្លាប់ទាំងពីរនាក់
សៀមរាប៖ ស្ត្រីម្នាក់ជិះម៉ូតូជ្រុលចង្កូតធ្លាក់ចូលក្នុងត្រពាំងបុរាណ ស្លាកែត(ទើបនឹងស្តាររួច)បណ្តាលឲ្យលង់ទឹកស្លាប់២នាក់ម្តាយ និងកូន។ ឯកូនម្នាក់ទៀត ស្រវ៉ាតោងឡើងគោករួចខ្លួន។

ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះ កើតឡើងនៅវេលាម៉ោង១០ និង៥០នាទី ថ្ងៃទី ២៤ខែកក្កដាឆ្នាំ២០២២ នៅចំណុច ក្នុងត្រពាំងស្លាកែត ស្ថិតនៅភូមិប្រយុទ្ធ សង្កាត់ ទឹកវិល ក្រុងសៀមរាប។
យោងតាមការបំភ្លឺពីឪពុកសពឈ្មោះ ដាំ ធៀង ភេទ ប្រុស អាយុ៦៣ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិប្រយុទ្ធ សង្កាត់ ទឹកវិល ក្រុងសៀមរាបបានឲ្យដឹងថា «នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ ២០២២ រូបខ្ញុំបានលឺកូន (សព) ប្រាប់ថា ចង់បានដើមឬស្សីមកធ្វើរបងហ៊ុំព័ន្ធផ្ទះដើម្បីចងភ្ជាប់ជាមួយសំណាញ់ក៏បានចេញទៅរកកាប់ឬស្សី នៅខាងកើតផ្ទះប្រហែល៦០០ម៉ែត្រជនរងគ្រោះបានបបួលកូនទៅជាមួយពីរនាក់ ដើម្បីជួយលើកឬស្សី តែកូនបងមិនចង់ទៅទេ ព្រោះគាត់មិនស្រួលខ្លួន ប៉ុន្តែម្ដាយរបស់គាត់នៅតែចង់ឲ្យទៅជាមួយ ទើបគាត់ឡើងម៉ូតូទៅជាមួយម្ដាយគាត់ ដោយបានមកខ្ចីកាំបិតផ្គាក់ ផ្ទះបងបង្កើតយកទៅកាត់។ បន្ទាប់មកក៏បានជិះម៉ូតូ ដឹកកូនទៅកន្លែងកាប់ឬស្សី។ ពេលនោះខ្ញុំខ្លាចកូនកាប់ឬស្សី បានមកហើយយកមកមិនរួចក៏បានឱ្យចៅឈ្មោះម៉ី (ក្មួយសព) ភេទប្រុសអាយុ១២ ឆ្នាំទៅជួយសែងយកមក នៅពេលដែលឈ្មោះម៉ីទៅដល់ស្រាប់តែគាត់ ប្រាប់ថា កាប់មិនបានទេ ដោយសារផ្គាក់ដែលយកទៅ មិនមុតសោះទើបប្រាប់ឲ្យក្មួយមកមុន ទើបគាត់ឡើងជិះម៉ូតូឌុប កូនពីរនាក់ត្រឡប់មកផ្ទះវិញ ស្រាប់តែមកដល់ត្រង់ចំណុចត្រពាំងស្លាកែត ដែលជាត្រពាំង បុរាណទើបនឹងស្ដារ ថ្មីក្នុងភូមិប្រយុទ្ធ សង្កាត់ទឹកវិល ក្រុងខេត្តសៀមរាប ក៏បានបើកម៉ូតូជ្រុលចង្កូតធ្លាក់ចូល ទឹកត្រពាំងដែលទើបនឹងជីកស្តារ។ តែដោយសារសំណាងល្អទើបកូនរបស់គាត់ម្នាក់ដែលអង្គុយពីមុខបានស្រវាឡើងគោកទាន់ទើបរត់មកប្រាប់ខ្ញុំ (ជីតា) និងយាយថា ម៉ាក់នឹងបងដួលម៉ូតូធ្លាក់ ទឹកស្លាប់ហើយ ទើបខ្ញុំជិះកង់ទៅមើលកន្លែងកូនធ្លាក់ហើយបានទៅស្រវារាវរកដែរ តែមិនឃើញដោយសារមានការរំខានពីប្ដីជនរងគ្រោះទាញ ខ្វែវ ដេញកាប់ មកលើរូបខ្ញុំ (ខឹងខ្ញុំបណ្តោយឲ្យប្រពន្ធគេបើកម៉ូតូ) ទើបខ្ញុំពឹងអ្នកភូមិក្បែរនោះដឹកជូនខ្ញុំមកផ្ទះវិញ លុះដល់ម៉ោង១០និង៣០នាទី ទើបមានសមត្ថកិច្ចនិងប្រជាពលរដ្ឋនាំគ្នា ផ្អើលទៅមើល និងជួយរាវរកតែនៅតែមិនឃើញរហូតមករាវរកមកដល់ម៉ោង១២ និង០០នាទី ទើបបានរកប្រទះឃើញសាកសព។

កាលពីមុនកូនស្រីរបស់ខ្ញុំគឺជាមនុស្សល្អធម្មតាទេ តែពេលចាប់តាំងពីគាត់មានគ្រួសារបែកផ្ទះទៅនៅជុំគ្រួសារជាមួយប្ដីមកគាត់មានអាការៈចេះតែមិន ស្រួលដោយសារមានគំនាបពីប្ដីខ្លាំងពេក សូម្បីតែទៅលេងផ្ទះបងប្អូនក៏មិនបានដែរទើបធ្វើឱ្យគាត់គិតច្រើនមិនហូបបាយទឹកទើបខ្ញុំ យកគាត់ទៅមន្ទីរពេទ្យហើយគ្រូពេទ្យ បានប្រាប់គាត់ថាកូនរបស់ខ្ញុំគិតច្រើនពេកបណ្ដាលឱ្យកើតជំងឺស្ត្រេសនិងបូកផ្សំជាមួយនឹងប្ដីរបស់គាត់ធ្វើបាបផ្លូវចិត្តផង»។
សមត្ថកិច្ចបានឲ្យដឹងថា សពស្ត្រីរងគ្រោះមានឈ្មោះ ធឿង ឈីអ៊ឺ អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ មានទីលំនៅភូមិប្រយុទ្ធ សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប។ ទី២សពឈ្មោះ ធង់ សុវណ្ណបញ្ញា ភេទប្រុស អាយុ៩ឆ្នាំ។ សមត្ថកិច្ចបញ្ជាក់ថា ករណីនេះពុំមានស្លាកស្នាមអ្វីពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌនោះទេ ។
សមត្ថកិច្ចបញ្ជាក់ទៀតថា យោងតាមការបំភ្លឺពីឪពុកបង្កើតរបស់សព និងការពិនិត្យសាកសព តាមការសនិដ្ឋានរបស់លោកគ្រូពេទ្យកោសល្យវិច័យខេត្តសៀមរាប ជនរងគ្រោះស្លាប់ដោយសារឈ្លក់ទឹក(លង់ទឹកបណ្ដាលឲ្យស្លាប់) ។ បន្តាប់ពីសមត្ថកិច្ចធ្វើកោសល្យវិច័យរួចបានប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ កុសល



-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៩ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?