សន្តិសុខសង្គម
កម្មករសំណង់ដុតសំរាមលើខុនដូជាន់ទី១៣ ភ្ញាក់ផ្អើលដល់ភ្នាក់ងារពន្លត់អគ្គិភ័យ
កម្មករសំណង់បានដុតសំរាម និងខ្សែរភ្លើងនៅជាន់ទី ១៣ នៃអាគារខុនដូមួយស្ថិតនៅខណ្ឌទួលគោក បង្កឱ្យមានការភ្ញាក់ផ្អើលដល់អាជ្ញាធរមូលរដ្ឋាន និងកម្លាំងប៉ូលិស ចុះដល់ទីតាំងកើតហេតុភ្លាមៗ ដើម្បីជួយអន្តរាគមន៍។

ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង ១៩ យប់ ថ្ងៃទី ២៤ ខែកក្កដាឆ្នាំ២០២២ នៅជាន់ទី១៣ នៃការដ្ឋានសាងសង់អគារមួយកន្លែង នៅផ្លូវ៥៩៦ កែង៣២៩ សង្កាត់បឹងកក់២ ខណ្ឌទួលគោក។
មន្ត្រីរដ្ឋបាលខណ្ឌទួលគោកបានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញអណ្តាតភ្លើង និងផ្សែងហុយចេញពី ជាន់ទី ១៣ នៃការដ្ឋានសាងសង់អគារមួយកន្លែង នៅផ្លូវលេខ ៥៩៦ កែងផ្លូវលេខ ៣២៩ សង្កាត់បឹងកក់២ ភ្លាមនោះទាំងអាជ្ញាធរ ដឹកនាំដោយលោក ជា ពិសី និងកម្លាំងប៉ូលិសអគ្គីភ័យ ព្រមទាំងប៉ូលិសមូលដ្ឋានបានចុះដល់ទីតាំងកើតហេតុភ្លាមៗ ដើម្បីជួយអន្តរាគមន៍។ ក្នុងនោះរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងក៏បានទៅជួយអន្តរាគមន៍បាញ់ពន្លត់ភ្លាមដែរ។

ប៉ុន្តែអ្វីដែលហួសចិត្តនោះ គឺមូលហេតុនៃការឆាបឆេះ ខុនដូរខាងលើនេះ ផ្តើមពីកម្មករសំណង់បានយកសំរាម និងខ្សែរភ្លើងមកដុតលេង គឺមិនបានឆាប់ឆេះអ្វីនោះទេ។
ក្រោយពេលកើតហេតុ ប៉ូលីសបានហៅមេការជនជាតិចិនម្នាក់ មកប៉ុស្តិ៍រដ្ឋបាលបឹងកក់ទី២ ដើម្បីធ្វើកំណត់ហេតុ និងកិច្ចសន្យា មិនឱ្យមានហេតុការណ៍បែបនេះនៅថ្ងៃក្រោយទៀត៕

អត្ថបទ៖ ស្រីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៥ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី