សន្តិសុខសង្គម
អាជ្ញាធរខណ្ឌច្បារអំពៅចាប់ផ្តើមជីកប្រឡាយរំដោះទឹកបញ្ចៀសការលិចលង់
លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅបានប្រកាសជូនដំណឹងដល់បងប្អូនរស់នៅអមសង្ខាងប្រឡាយនានាក្នុងសង្កាត់ព្រែកប្រា និងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញសូមចូលរួមសហការណ៍ជាមួយអាជ្ញាធរ ព្រមទាំងក្រុមជំនាញដើម្បីដំណើរការស្តាប្រឡាយទឹកក្នុងបំណងរំដោះទឹកចេញពីតំបន់ដែលរងការលិចល់លំនៅដ្ឋានដីអាស្រ័យផលនាបច្ចុប្បន្ននេះ។
យោងតាមការអះអាងពីលោក គុយ គឹមហ៊ាង ប្រធានការិយាល័យសាធារណការសាលាខណ្ឌច្បារអំពៅបានប្រាប់កម្ពុជាថ្មីនាព្រឹកថ្ងៃទី ២៥ ខែកក្កដានេះថា ចាប់ពីថ្ងៃទី ២៧ ខែកក្កដាខាងមុខនេះលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅបានសម្រេចដាក់គ្រឿងចក្រអេស្កាវ៉ាទ័រចុះកាយប្រឡាយបង្ហូទឹក ដើម្បីរំដោះទឹកចេញពីតំបន់ដែលរងការលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋ និងផលដំណាំស្ថិតក្នុងសង្កាត់ព្រែកប្រា និងព្រែកថ្មី។
លោកអភិបាលខណ្ឌសុំឲ្យបងប្អូនជាម្ចាស់ដីដែលមានក្បាលដីជាប់ប្រឡាយសូមសហការណ៍ចូលរួមពីមន្ត្រីជំនាញធ្វើយ៉ាងណាឲ្យដំណើការជីកប្រឡាយបានដោយជោគជ័យគ្មានការរាំងស្ទះ។
លោក គុយ គឹមហ៊ាង បានបញ្ជាក់ថាបើសិនជាយើងមានប្រឡាយបង្ហូទឹករួចរាល់ គឺតំបន់ដែលធ្លាប់តែរងការលិចលង់នោះគឺលែងលិចលង់បន្តទៀតហើយ៕
អត្ថបទ៖នរា
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ