Connect with us

សន្តិសុខសង្គម

ភ្លៀងធ្លាក់​មួយមេធំ​ធ្វើឱ្យលិចផ្សារសួង តែមិនប៉ះពាល់​ទ្រព្យសម្បត្តិអាជីវករ

បានផុស

នៅ

ខណៈប៉ុន្មានថ្ងៃនេះ ​មានភ្លៀងធ្លាក់ជាបន្តបន្ទាប់បណ្តាលឲ្យលិចតាមតំបន់ទាបៗ មាន ដីស្រែ ត្រពាំង ប្រឡាយ ពេញប្រៀប ហើយ នៅយប់ថ្ងៃទី ២៤ ឈានចូលថ្ងៃទី ២៥ មានភ្លៀងធ្លាក់ជាបន្ត​បន្ទាប់មកទើបបណ្តាលឲ្យផ្សារសួងលិច តែមិនបណ្តាលឲ្យប៉ះដល់សម្ភារៈរបស់អាជីវករឡើយ គ្រាន់តែមានការរំខានដល់ប្រជាពលរដ្ឋក្នុងការអាស្រ័យផលក្នុងការប្រកបរបរលក់ដូរបន្តិចបន្ទួចតែបណ្ណោះ បច្ចុប្បន្នទឹកចាប់ស្រកទៅវិញជាបណ្តើរៗហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជា ណារ៉ុន អភិបាលក្រុងសួង បានបញ្ជាក់ឲ្យដឹងថា នៅក្នុងខែកក្កដានេះ មានភ្លៀងធ្លាក់​ច្រើន​ជាបន្តបន្ទាប់ជាហេតុ ធ្វើឲ្យតំបន់ទាបៗ សំបូរទឹកពេញប្រៀប មានដូចជា ប្រឡាយទឹក ដីស្រែ ត្រពាំងជាដើម។ ហើយនៅយប់ថ្ងៃទី ២៤ ឈានចូលយប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២នេះ មាន​ភ្លៀង​ធ្លាក់ជាបន្តបន្ទាប់នោះ ទើបបណ្តាលឲ្យទឹកលិចផ្សារក្រុងសួងរបស់យើង តែមិនបណ្តាល​ឲ្យ​ខូច​ខាតសម្ភារៈដល់អាជីវកររបស់យើងឡើយ។

​លោកអភិបាលក្រុងសួងបានបញ្ជាក់ឲ្យដឹងទៀតថា ​ទឹកលិចផ្សារនេះ មូលហេតុ​ដោយសារ​ទីផ្សារ​ទាប​ប្រៀបដូចបាតខ្ទះ ពោលគឺទីផ្សារទាបជាងផ្លូវ ទាបជាងលូ ហើយទឹកភ្លៀងមិនអាច​ហូរចូល​លូដើម្បីរំដោះទឹកបានទេ នោះទើបទឹកលិចតែម្តង។

ទឹកភ្លៀងបានលិចជាលើកទី ៣ ដែលមានកំពស់ទឹក ១២៤,៥មីលីម៉ែត្រ នៅយប់ថ្ងៃទី ២៥ ខែកក្កដា​នេះ គឺលិចផ្លូវដើរក្នុងផ្សារទាំងអស់ តែមិនបណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិអាជីវករឡើយ ទឹកបាន​ស្រកទៅវិញហើយអាច ២ ទៅ៣ម៉ោងទៀត ទឹកនឹងស្រកអស់ហើយ៕

អត្ថបទ៖ សាន វិឡែម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៧ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៧ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម