សន្តិសុខសង្គម
នគរបាលម្នាក់នៅខេត្តកោះកុង សង្ស័យបើកបរបុកក្មេងស្រីម្នាក់ស្លាប់ និងស្ត្រីម្នាក់ទៀតរបួសធ្ងន់ ខណៈក្រុមគ្រួសាររងគ្រោះដង្ហើយរកយុត្តិធម៌
ក្មេងស្រីម្នាក់បានស្លាប់ និងស្ត្រីម្នាក់ទៀត បានរងរបួសធ្ងន់ធ្ងរកំពុងព្យាបាលជំងឺ នៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង ដោយ សារករណីគ្រោះថ្នាក់ចរាចរណ៍ សង្ស័យបង្កឡើងដោយមន្រ្តីនគរបាលម្នាក់បម្រើការងារ នៅអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ។

ស្រ្តីរងគ្រោះមានឈ្មោះ ឆាំង ឆានិត អាយុ ៣៨ឆ្នាំ (របួសធ្ងន់) និងកុមារីឈ្មោះ ភឿន ដារ៉ា អាយុ ១២ឆ្នាំ (ស្លាប់) បានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តបុកចំពីក្រោយ ពេលកំពុងធ្វើដំណើរដោយម៉ូតូ កាលពីព្រលប់ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២២ថ្មីៗនេះ។ ជនរងគ្រោះទាំងពីរ មានទីលំនៅក្នុងភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

លោក ព្រឿង សារ៉ាត់ ជាតំណាងក្រុមគ្រួសារជនរងគ្រោះ តាមរយៈភ្នាក់ងារកម្ពុជាថ្មីប្រចាំខេត្តកោះកុង បានដង្ហើយទាម ទារឲ្យយុត្តិធម៌ពីបណ្តាអ្នកច្បាប់ និងសមត្ថកិច្ចជំនាញពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ជួយធ្វើយ៉ាងណាផ្តល់សច្ចៈភាពយុត្តិធម៌ និងសងសំណងជាថវិកាប៉ះប៉ូវផ្លូវចិត្ត ដែលខូចខាតមកលើគ្រួសាររបស់ខ្លួនផង។

លោក ព្រឿង សារ៉ាត់ រៀបរាប់នៅថ្ងៃទី២៦ ខែកក្កដា ថា ជនសង្ស័យបង្កគ្រោះថ្នាក់ចរាចរណ៍នេះ មានឈ្មោះ កែវ បញ្ញា ជាមន្រ្តីនគរបាលកងកម្លាំងអន្តរាគមន៍ បម្រើការងារនៅអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ បានបើករថយន្តម៉ាកFord ស្លាកលេខ 2BQ-1255 ក្នុងល្បឿនលឿនចេញពីមុខហាង អៀ អយ ឆ្ពោះមកកាន់រង្វង់លោកយាយរែកផ្លែឈើ បុកពេញទំហឹងចំពីក្រោយ ពេលកំពុងធ្វើដំណើរតាមម៉ូតូទិសពីកើតទៅលិច អូសជាច្រើនម៉ែត្រលើដងផ្លូវទល់មុខអនុវិទ្យាល័យ ជា ស៊ីម សាមគ្គី។ ភ្លាមៗនោះប្រជាពលរដ្ឋ សង្កេតឃើញថា ជនបង្កព្យាយាមរត់គេច តែត្រូវគេកំណត់អត្តសញ្ញាណបាន។

ក្រោយដំណឹងល្អអាក្រក់នេះ លោក ព្រឿង សារ៉ាត់ ហាក់រន្ធត់ចិត្តយ៉ាងខ្លាំង ហើយពិតជាវិប្បសារីជាអនេក ចំពោះបាត់បង់ជីវិតក្មេងស្រីដ៏គួរឱ្យស្រឡាញ់ ទើបតែមកពីខេត្តព្រែវែង និងរស់នៅជាមួយខ្លួនជួយមើលថែរក្សាជីដូន ដែលមានជំងឺប្រចាំកាយធ្ងន់ ទើបតែបាន ១សប្តាហ៍ប៉ុណ្ណោះ។ អំឡុងមកមើលថែជីដូន ល្ងាចថ្ងៃកើតហេតុក៏សុំប្រពន្ធរបស់លោក ឌុបនាងដើរលេងលំហែ មិនគួរណាជួបគ្រោះអកុសលយ៉ាងដូច្នេះ។

២ថ្ងៃហើយ ព័ត៌មានគ្រោះថ្នាក់ចរាចរណ៍បង្កឲ្យមនុស្សស្លាប់ និងរងរបួសធ្ងន់នេះ ត្រូវបានបិទជិតឈឹងគ្មានដំណឹងអ្វីទេ តែទើបបែកធ្លាយដល់ដៃអ្នកសារព័ត៌មានថ្ងៃនេះ។ លោក យស់ ចាន់វិចិត្រ អធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ ថ្លែងឲ្យដឹងថា លោកកំពុងធ្វើការលើករណីនេះហើយ ដោយជនបង្កក៏ក្តោបបានដែរហើយ។
លោកអធិការនគរបាលក្រុងខេមរភូមិន្ទ លើកឡើងថា ឥឡូវសម្របសម្រួលរកដំណោះស្រាយ ទៅកាន់ក្រុមគ្រួសារជនរងគ្រោះសងជាសំណងទូទាត់ ដើម្បីមានលទ្ធភាពស្តារសេដ្ឋកិច្ចជីវភាព និងធ្វើបុណ្យតាមប្រពៃណី។ ដោយឡែកចំពោះសំណួរសួរថា ក្រៅពីការសងសំណងថវិការួចរាល់ ជនបង្កអាចនឹងរួចខ្លួនពីការផ្តន្ទាទោសតាមច្បាប់ឬ? លោកអធិការមិនតបឆ្លើយ តាមប្រព័ន្ធតេឡេក្រាមនោះឡើយ។
យោងតាមច្បាប់ ស្តីពី ចរាចរណ៍ផ្លូវគោកថ្មី មាត្រា ៨៥ ចែងថា ជនណាបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចដែលបទប្បញ្ញាត្តិ ស្តីពី ចរាចរណ៍ផ្លូវគោកតម្រូវបណ្តាលឲ្យស្លាប់អ្នកដ៏ទៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី ៤លានរៀល ទៅ ១៥លានរៀល និងអាចត្រូវផ្តន្ទាទោសដោយទោសបន្ថែមមួយ ឬច្រើន ដូចមានចែងក្នុងមាត្រា ៥៣ (ប្រភេទនៃទោសបន្ថែម) នៃក្រមព្រហ្មទណ្ឌ។
អំពើល្មើសខាងលើនេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ១០លានរៀលទៅ ២៥លានរៀល កាលបើអំពើនេះបានប្រព្រឹត្តក្នុងករណីណាមួយ ដូចខាងក្រោម៖ ក-បើកបរដោយគ្មានបណ្ណបើកបរ ឬមានបណ្ណបើកបរតែមិនត្រឹមត្រូវតាមប្រភេទយានយន្ត។ ខ-ស្ថិតក្នុងស្ថានភាពស្រវឹង ដោយមានអត្រាជាតិអាល់កុលចាប់ពី ០,៤០ មីលីក្រាមក្នុងមួយលីត្រខ្យល់ ឬចាប់ពី ០,៨០ ក្រាមក្នុងមួយលីត្រឈាមឡើងទៅ។ គ-បណ្តាលឲ្យមានស្លាប់មនុស្សច្រើននាក់។ ឃ-រត់គេចខ្លួនពីកន្លែងកើតហេតុក្នុ ងគោលបំណងគេចវេសពីការទទួលខុសត្រូវបានប្រកាស៕
អត្តបទ៖ សិរីវឌ្ឍនៈ

-
សន្តិសុខសង្គម៥ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍៧ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
សន្តិសុខសង្គម៧ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ជីវិតកម្សាន្ដ៧ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ