Connect with us

សន្តិសុខសង្គម

ឃាត់ខ្លួនពលករខ្មែរ ៣៩ នាក់ នៅគោលដៅផ្សេងគ្នា ខណៈលួចឆ្លងដែនខុសច្បាប់ចូលខេត្តស្រះកែវ

បានផុស

នៅ

ពលករខ្មែរប្រុស-ស្រី និងក្មេងៗ ចំនួន ៣៩ នាក់ ត្រូវកម្លាំងទាហានថៃធ្វើការចាប់ឃាត់ខ្លួន នៅតាមគោលដៅផ្សេងៗគ្នា ពលករទាំងអស់នេះ​បាន លួចឆ្លងដែនខុសច្បាប់ចូលក្នុងប្រទេសដើម្បីរកការងារធ្វើ ក្នុងខេត្តស្រះកែវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កាលពីល្ងាច​ថ្ងៃទី​២៥​ ខែកក្ដដានេះ កម្លាំង​សមត្ថកិច្ច​ការពារ​ព្រំដែន​របស់​ថៃ​ជាច្រើន​គោលដៅ ក្នុងភូមិ​សាស្ត្រ​ខេត្ត​ស្រះកែវ ក្នុងនោះ មាន​កម្លាំង​ទាហាន​ប្រាណ​អង្គភាព​ទី ​១២ អង្គភាព​ទាហានជើងគោក​ទី​ ១១១ ស្រុក​តា​ព្រះ​យ៉ា និង​សមត្ថកិច្ច ទាហាន​ប្រាណ​អង្គភាព​ទី ​១៣ ដើរល្បាត ត្រួតពិនិត្យ ដើម្បី​ការពារ​នឹង​ទប់ស្កាត់​ពលករ​ខ្មែរ លួច​ឆ្លងដែន​ចូល​ប្រទេស​ដោយ​ខុសច្បាប់ ក្នុង​បរិវេណ​ព្រំដែន​ថៃ​-​កម្ពុជា ក្នុងភូមិ​សាស្ត្រ ស្រុក​អារញ្ញ នឹង​ស្រុក​តា​ព្រះ​យ៉ា របស់​ខេត្ត​ស្រះកែវ ។​ ការទប់ស្កាត់​ពលករ​ខ្មែរ​លួច​ឆ្លងដែន​ចូល​ប្រទេស​ថៃ​នេះ តាម​វិធានការ ការពារ​នឹង​គ្រប់គ្រង​ការ​រា​ត្បា​តរបស់​ជំងឺ​កូ​វីដ​-១៩ រួមទាំង​ជំងឺ​អុត​ស្វា​ផងដែរ​។

​ពេលដែល​សមត្ថកិច្ច​ថៃ ​កំពុង​ដើរល្បាត​ និង​ត្រួតពិនិត្យ​ក្នុងភូមិ​សាស្ត្រ​របស់ខ្លួន​ទទួលខុសត្រូវ​នោះ ក៏បាន​ជួប​ប្រទះឃើញ​មនុស្ស​គួរ​ឲ្យ​សង្ស័យ​ដើរមក​តាម​ច្រករបៀង​ទើប​ហៅ​ឲ្យ​ឈប់​ ដើម្បី​ត្រួតពិនិត្យ បានឃើញ​ពលករ​ខ្មែរ​ចំនួន ​៣៩​ នាក់​ ក្នុងនោះ​មា ស្រី មាន​ប្រុស និង​កូនក្មេងៗ​ទៀតផង​។ ក្រោយ​ធ្វើការ​ឆែកឆេរសមត្ថកិច្ច​ថៃ​ បានធ្វើការ​វាស់​កម្ដៅ​នាំខ្លួន​យកទៅ​សួរនាំ​បន្ថែម នឹង​បញ្ជូន​ខ្លួន​ពលករ​ខ្មែរ​ទាំងអស់​យកទៅ ខេត្ត​ស្រះកែវ ដើម្បី​ចាត់ការ​តាមច្បាប់​បន្ត ពិសេស​ពិនិត្យ​ខ្លាច​មាន​កើត ជំងឺ​កូ​វីដ​-១៩ និង ជំងឺ​អុត​ស្វា​ផងដែរ​៕

អត្ថបទ៖ ​វ៉ាន់ ណា​ង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម