សន្តិសុខសង្គម
អាវុធហត្ថខេត្តព្រះសីហនុចាប់ខ្លួនមនុស្សចំនួន១៣នាក់ពាក់ព័ន្ធករណីគ្រឿងញៀន
មនុស្សប្រុសស្រីចំនួន១៣នាក់ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថស្រាវជ្រាវចាប់ខ្លួនដោយជាប់សង្ស័យពាក់ព័ន្ធនិងករណីចែកចាយនិងប្រើប្រាស់គ្រឿងញៀន។
មន្ត្រីកងរាជអាវុធហត្ថខេត្តបានឲ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបជនសង្ស័យទាំងនេះបានធ្វើឡើងនៅវេលាម៉ោង ២២៖៤២ នាទីយប់ ថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ២០២២ ដឹកនាំដោយលោកវរសេនីយ៍ត្រី ឡុង គឹមហួរ នាយការិយាល័យ សហការជាមួយកម្លាំងកងរាជអាវុធហត្ថក្រុងព្រះសីហនុ ចំនួន៦នាក់ ដឹកនាំដោយលោកអនុសេនីយ៍ឯក អ៊ុក ពិសិដ្ឋ មេបញ្ជាការ ចុះបង្ក្រាបករណីជួញដូរនឹងប្រើប្រាស់ខុសច្បាប់នូវសារធាតុគ្រឿងញៀន ស្ថិតនៅក្រុម១៨ភូមិ១ សង្កាត់ ១ ក្រុង/ខេត្តព្រះសីហនុ។
ជនសង្ស័យចំនួន១៣ នាក់ មានស្រី ២ នាក់ ជាជនជាតិខ្មែរ រស់នៅ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ដោយឡែកវត្ថុតាងចាប់យករួមមាន៖ ម្សៅក្រាមសថ្លាចំនួន៣០ កញ្ចប់ទម្ងន់៥,៣៤ក្រាម ថ្លឹងទាំងសំបក ម្សៅពណ៌សប្រភេទ k(ខេ) ១កញ្ចប់ទម្ងន់ ០-៩៧ក្រាម ទាំងសំបកដាវចំនួន ២ និងសម្ភារទូរសព្ទ ៥ គ្រឿង។ បច្ចុប្បន្នជនសង្ស័យនឹងវត្ថុតាងកំពុងបន្តនីតិវិធីនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ៕
អត្ថបទ៖ ស៊ុយ ចាន់ធា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជង្ហុកជាច្រើនកន្លែងលើកំណាត់ផ្លូវ ៦០៨ បង្កគ្រោះថ្នាក់ដល់អ្នកដំណើរជារឿយៗ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
មកស្គាល់ពីសាកលវិទ្យាល័យចំនួន៦ សម្រាប់សិស្សដែលទើបបញ្ចប់ការសិក្សាទី១២ អាចរើសជំនាញដែលសមស្រប
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
ធ្លាយវីដេអូរសើប Selena ក្នុងពិធីជប់លៀងរបស់ Diddy ពី Weibo ចិន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ជើងហោះហើរនៅអាកាសយានដ្ឋានសៀមរាបអង្គរ កើនឡើងពី ២០ ជើង ទៅ ៥០ ជើងក្នុងមួយថ្ងៃ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះBoeing ដឹកអ្នកដំណើរ២៤៩នាក់ ហោះបុកសត្វស្លាប បណ្តាលឲ្យឆេះម៉ាស៊ីន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
រដ្ឋកំពុងសិក្សាផ្លូវជិះកង់ពីខេត្តកែប ដល់ខេត្តកោះកុង នៅតាមមាត់សមុទ្រ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ចោទប្រកាន់មនុស្ស៣នាក់ ជាប់ពាក់ព័ន្ធការស្លាប់ Liam Payne អតីតក្រុម One Direction
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្យុះ យីនស៊ីង ដ៏ខ្លាំង នឹងហោះទៅវាយប្រហារវៀតណាម ចុងសប្តាហ៍នេះ