Connect with us

សន្តិសុខសង្គម

ស្នងការខេត្តកោះកុង ទទួលសំណុំរឿងរួចហើយ ករណីនគរបាលម្នាក់សង្ស័យ បើករថយន្តបុកកុមារីម្នាក់ស្លាប់ និងស្ត្រីម្នាក់ទៀតរបួសធ្ងន់

បានផុស

នៅ

លោកស្នងការនគរបាលខេត្តកោះកុង អះអាងថា ការិយាល័យផ្នែកចរាចរណ៍នៅស្នងការដ្ឋាន បានទទួលសំណុំរឿង ពីអធិការដ្ឋានគរបាលក្រុងខេមរភូមិន្ទរួចរាល់ហើយ ដោយត្រៀមបញ្ចូនបន្តទៅតុលាការអនុវត្តតាមនីតិវិធី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧត្តមសេនីយទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង ឱ្យដឹងនៅព្រឹកថ្ងៃទី ២៧ ខែកក្កដា នេះថា ក្រុមការងារការិយាល័យជំនាញរបស់លោក បានទទួលបែបសំណុំរឿងករណីមន្រ្តីនគរបាលក្រុងខេមរភូមិន្ទម្នាក់ សង្ស័យបើកបររថយន្តបុកចំពីក្រោយម៉ូតូ ១គ្រឿង បណ្តាលឱ្យកុមារីអាយុ ១២ឆ្នាំម្នាក់ស្លាប់ និងស្រ្តីជាម្តាយមីងរងរបួសធ្ងន់ធ្ងរ កំពុងសម្រាកនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង។

លោកស្នងការនគរបាលខេត្ត បន្ថែមថា ការបញ្ចូនសំណុំរឿងនេះមកការិយាល័យជំនាញ ក្រោយរូបលោកបញ្ជាឱ្យលោក យស់ ចាន់វិចិត្រ អធិការនគរបាលក្រុងខេមរភូមិន្ទ ពន្លឿនការធ្វើកសាងសំណុំតាមនីតិវិធីឱ្យបានច្បាស់លាស់ រួចបញ្ចូនស្នងការដ្ឋាននគរបាលខេត្ត។

លោក គង់ មនោ បញ្ជាក់ថា ករណីប្រសិនជាតុលាការរកឃើញថា ជនបង្កមានកំហុសពិតប្រាកដមែន នឹងទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន ហើយរងវិន័យរបស់នគរបាលជាតិទៀតផង។

លោក វ៉ៃ ភារិម្យ ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកោះកុង ថ្លែងថា គិតមកទល់ម៉ោងនេះ លោកនៅមិនទាន់ទទួលបែបសំណុំរឿង ពីអធិការនគរបាលក្រុងខេមរភូមិន្ទ ឬស្នងការនគរបាលខេត្តនោះទេ ចំពោះករណីមន្រ្តីនគរបាលម្នាក់ បានបើករថយន្តបុកកុមារីម្នាក់ស្លាប់ និងស្រ្តីម្នាក់ទៀតនៅក្នុងក្រុងខេមរភូមិន្ទ។

បើតាមតំណាងអយ្យការអមសាលាដំបូងខេត្ត ទោះបីជាមានការចចារត្រូវង៉ូវគ្នារឿងសំណងទូទាត់ រវាងគ្រួសារជនរងគ្រោះ និងជនបង្កហេតុក៏ដោយ ក៏នគរបាលចាំបាច់បញ្ចូនសំណុំរឿងនេះមកតុលាការដែរ ថ្វីត្បិតជនសង្ស័យករត់គេចខ្លួនយ៉ាងណាក្តី។ រីឯក្រុមគ្រួសារជនរងគ្រោះ ត្រូវបានមកដាក់ពាក្យប្តឹងនៅអធិការដ្ឋាននគរបាលក្រុងផងដែរ។

ដោយឡែកលោក ព្រឿង សារ៉ាត់ តំណាងក្រុមគ្រួសារជនរងគ្រោះ លើកឡើងថា រូបលោក និងសាច់ញាតិបងប្អូន សុំទាមទារឱ្យដោះស្រាយជាសំណងថវិកាចំនួន ៧ម៉ឺនដុល្លារអាមេរិក ឬតាមអ្វីដែលជាការសមស្រប និងចង់ឱ្យតុលាការផ្តន្ទាទោសដល់ជនបង្កតាមច្បាប់ ដើម្បីឱ្យសាកសមនឹងទង្វើជនបង្កបានធ្វើ និងប៉ះប៉ូវផ្លូវចិត្តចំពោះបាត់​បង់ក្មួយស្រីជាទីស្រឡាញ់ ភរិយាក៏រងរបួសធ្ងន់ធ្ងរ ម៉ូតូខូចខាតអស់ និងម្តាយក៏កំពុងឈឺស្លាប់មួយចង្ហៀងខ្លួន។ ជាពិសេស ចង់ផ្ញើសារប្រាប់ដល់អ្នកបើកបរទាំងអស់ កុំយកគំរូអាក្រក់ពេលធ្វេសប្រហែស ឬសេពគ្រឿងស្រវឹង ហើយបើកបរបង្កហេតុគ្រោះថ្នាក់ចរាចរណ៍បន្តទៀត តាមដងផ្លូវដល់អ្នករួមដំណើរលើថ្នល់។

ជនសង្ស័យឈ្មោះ កែវ បញ្ញា ជាមន្រ្តីនគរបាលកងកម្លាំងអន្តរាគមន៍បម្រើការងារនៅអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ រស់នៅភូមិ ៣ សង្កាត់ស្មាច់មាន បានបើករថយន្តម៉ាកFord ស្លាកលេខ 2BQ-1255 ក្នុងល្បឿនលឿនចេញពីមុខហាង អៀ អយ ឆ្ពោះមកកាន់រង្វង់លោកយាយរែកផ្លែឈើ។ លុះដល់ត្រង់ចំណុចមុខអនុវិទ្យាល័យ ជា ស៊ីម សាមគ្គី ក៏បានបុកពេញទំហឹងចំពីក្រោយម៉ូតូជនរងគ្រោះទាំងពីរ ពេលកំពុងធ្វើដំណើរដោយប្រកាន់ស្តាំ ទិសពីកើតទៅលិចអូសជាច្រើនម៉ែត្រ។ ភ្លាមៗនោះ មហាជនសង្កេតឃើញថា ជនបង្កព្យាយាមរត់គេច និងដោះស្លាកលេខឡានចេញរត់ចូលយានយន្តធ្វើឡានមួយកន្លែង ប៉ុន្តែជនសង្ស័យត្រូវបានគេកំណត់អត្តសញ្ញាណបាន៕  

អត្តបទ៖ សិរីវឌ្ឍនៈ  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៦ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៦ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៧ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម